We TV Cambodia

ទោះបី COVID-19 នៅតែបន្តរីករាលដាលក្ដី តែការអភិវឌ្ឍតំបន់អង្គរនៅតែឆ្ពោះទៅមុខ ពុំមានការរាំងស្ទះនោះទេ

ទោះបី COVID-19 នៅតែបន្តរីករាលដាលក្ដី តែការអភិវឌ្ឍតំបន់អង្គរនៅតែឆ្ពោះទៅមុខ ពុំមានការរាំងស្ទះនោះទេ
ការអភិវឌ្ឍតំបន់អង្គរ (ប្រភព៖ Google)

គិតមកទល់ពេលនេះជំងឺ COVID-19 បានឆ្លងរីករាលដាលអស់រយៈពេលជិត ៥ខែមកហើយ និងឆ្លងចូលមកក្នុងប្រទេសកម្ពុជាកាលពីដើមខែមីនា ឆ្នាំ២០២០នេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍក្នុងតំបន់អង្គរនោះទេ។

ការអភិវឌ្ឍតំបន់អង្គរ (ប្រភព៖ Google)

យោងតាមលោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចប្បន្នតំបន់អង្គរត្រូវបានអាជ្ញាធរអប្សរារៀបចំលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិស្ថានឲ្យមានទេសភាពពណ៌បៃតងនៅតំបន់បរិវេណប្រាសាទអង្គរវត្ដ កន្លែងបដិសណ្ឋារកិច្ចភ្ញៀវទេសចរ នៅខាងមុខអង្គរវត្ដ ក៏ដូចការអភិវឌ្ឍនៅកន្លែងផ្សេងក្នុងតំបន់ឧទ្យានអង្គរ ដែលបានសម្រេចលទ្ធផលប្រមាណ៥៧ភាគរយហើយ។

ការអភិវឌ្ឍតំបន់អង្គរ (ប្រភព៖ Google)

លោក យិត ចាន់ដារដ្ឋ បានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរានឹងបន្ដអភិវឌ្ឍន៍ និងកែលម្អហេដ្ឋាចរនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបរិវេណខាងមុខប្រាសាទអង្គរឲ្យក្លាយជាតំបន់ទេសភាពបៃតងគ្រប់រដូវកាល ដែលគម្រោងនេះនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០ ខណៈ​បច្ចុប្បន្ននៅសល់ជាង៤០% ហើយសំណង់ផ្សេងៗ និងតូបលក់ដូរអនាធិបតេយ្យនៅបរិវេណខាងមុខអង្គរវត្ដទាំងអស់នឹងត្រូវរុះ​រើយកទៅដាក់នៅកន្លែងអគារបដិសណ្ឋារកិច្ច ដើម្បីយកទីតាំងនេះរៀបចំឲ្យមានទេសភាពពណ៌បៃតងក្នុងគោលបំណងទាក់ទាញអ្នទេសចរឲ្យមកទស្សនាប្រាសាទអង្គរកាន់តែច្រើនឡើងនាពេលអនាគត ៕

អត្ថបទដោយ៖ Nevin

Related Articles