We TV Cambodia

ទោះបីចំនួនអ្នកឆ្លងកូវីដមិនកើនឡើងខ្លាំងក្នុងពេលប៉ុន្មានថ្ងៃនេះ តែមិនត្រូវមើលស្រាលជំងឺនេះទេ

ទោះបីចំនួនអ្នកឆ្លងកូវីដមិនកើនឡើងខ្លាំងក្នុងពេលប៉ុន្មានថ្ងៃនេះ តែមិនត្រូវមើលស្រាលជំងឺនេះទេ

ដោយ៖ពេជ្រ

ភ្នំពេញ៖ លោកជំទាន ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា «បេីយេីងភ្លេចខ្លួន សត្រូវនេះនឹងវាយលុកមកយេីងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។ ពេលខ្លះ មានការស្ងប់ស្ងាត់បន្តិច តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា second wave។ ដូច្នេះ ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត ទេីបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន»។

លោកជំទាវ បានលើកឡើងថា ការណ៍ដែលរកមិនឃើញករណីថ្មីក្នុងរយៈពេលពីរថ្ងៃនេះ គឺជាចំណុចល្អសម្រាប់កម្ពុជា ប៉ុន្តែយើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការចូលរួមទប់ស្កាត់នៅការចំលងពីបុគ្គលមួយទៅបុគ្គលមួយ នៅតែជាចំណុចសំខាន់បំផុតដែលបងប្អូនប្រជាពលរដ្ឋសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃ។ មិនមែនរកមិនឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះហើយ គិតថាកម្ពុជាមិនមានការចម្លងនោះតែ ហើយបើយើងបន្ធូរដៃ វាជាឱកាសមួយដែលវីរុសនេះអាចវៃបកមកយើងវិញជាយថាហេតុ។

លោកជំទាវបន្ថែមទៀតថា កម្ពុជាមិនអាចវាយតម្លៃថាការចម្លងវីរុសកូវីដ១៩ នៅកម្ពុជាថាមានសកម្មភាពចប់នោះទេ គ្រានតែថាការដែលការគ្រប់គ្រងវិធានការ ដែលបានដាក់ចេញ និងការចូលរួមអនុវត្តពីគ្រប់ស្ថានប័ន ផ្នែកដែលពាក់ព័ន្ធ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋតែម្ដង ដែលចូលរួមយ៉ាងសស្រាក់សស្រាំ ទប់ស្កាត់ការចំលងពីបុគ្កលមួយទៅមួយ។

លោកជំទាវបន្តថា យើងនឹងធ្វើការវាយតម្លៃរួមគ្នាជាមួយអង្គការសុខភាពពិភពលោក តើការចម្លង ឬរាតត្បាតនេះ វាស្ថិតក្នុងស្ថានភាពបែបណា ព្រោះបើតាមការដាក់ចេញវិធានការកន្លងមកគឺមានប្រសិទ្ធភាពជាបណ្ដើរៗហើយ ក៏ប៉ុន្តែការប្រុងប្រយ័ត្នរបស់យើងក៏ត្រូវតែនៅមានជាប់ជានិច្ច មិនអាចបន្ធូរដៃនោះទេ ។

ជាមួយគ្នានេះដែរ លោកជំទាវសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្ថានប័នពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់វីរុសនេះបន្តទៀត ជាពិសេសគឺការចម្លងពីបុគ្គលទៅសហគមន៍។ ជាពិសេសអរគុណជាអនេក ដល់គ្រូពេទ្យជួរមុខ ហើយមន្រ្តីរាជការបុគ្គលិកសុខាភិបាល អាជ្ញាធរដែនដី អង្គការសុខភាពពិភពលោក និងដៃគូនានាដែលចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីរុសកូវីដ១៩ក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណា កម្ពុជាត្រូវធ្វេីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការចូលរួមពីបុគ្គលម្នាក់ៗនៅតែជាកូនសោរគន្លឹះនៃការវាយបកទៅលេីការចម្លងវីរុសកូវីដ១៩ សំដៅទៅរកភាពជោគជ័ពិតប្រាកដបាន។ បេីយេីងភ្លេចខ្លួន សត្រូវនេះនឹងវាយលុកមកយេីងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។ ពេលខ្លះ មានការស្ងប់ស្ងាត់បន្តិច តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា second wave។ ដូច្នេះ ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត ទេីបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន៕

 

Related Articles