We TV Cambodia

ទោះជួបវិបត្តិកូវីដ តែអភិបាលស្រុកបន្ទាយស្រីនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋដដែល

ទោះជួបវិបត្តិកូវីដ តែអភិបាលស្រុកបន្ទាយស្រីនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋដដែល

បើនិយាយពីអភិបាលស្រុកបន្ទាយស្រី មនុស្សភាគច្រើនប្រាកដជាស្គាល់ជាមិនខានគឺលោក ឃឹម ហ្វីណង់ ដែលលោកបានឡើងជាអភិបាលស្រុកនេះកាលពីឆ្នាំមុន ហើយក្រោមការគ្រប់គ្រងរបស់លោក ស្រុកបន្ទាយស្រីក៏ទទួលបានការរីកចម្រើនគួរឲ្យសរសើរផងដែរ។

មិនតែប៉ុណ្ណោះ ទោះបីកំពុងស្ថិតក្នុវិបត្តិកូវីដ១៩ ក៏ដោយ តែអភិបាលស្រុករូបនេះនៅតែបន្តជួយអភិវឌ្ឍន៍ស្រុកបន្ទាយស្រីជានិច្ច ដោយកាលពីពេលថ្មីៗនេះ ត្រួតពិនិត្យការដ្ឋានបើកផ្លូវថ្មីប្រវែង ៥គីឡូម៉ែត្រមួយខ្សែ និងគម្រោងអភិវឌ្ឍន៏ដីដំបូងបង្អស់នៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកឃឹម ហ្វីណង់ បញ្ជាក់ទៀតថា ផ្លូវក្រាលគ្រួសក្រហមទទឹង ១០ម៉ែត្រនេះ គឺជាអំណោយរបស់ «ក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា» ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ដែលដំបូងឡើយគ្រោងធ្វើត្រឹម ១គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែឆ្លើយតបតាមការសំណូមពរររបស់រដ្ឋបាលស្រុក ដើម្បីតភ្ជាប់ផ្លូវម៉ាឡេជាមួយនឹងភូមិត្បែង ក្រុមហ៊ុនក៏បានសម្រេចបន្ថែមប្រវែង ៤គីឡូម៉ែត្រទៀតរហូតដល់ព្រៃសហគមន៍ដើម្បីឱ្យបានជាប្រយោជន៍រួមទៅដល់សហគមន៍ និងធ្វើឱ្យបងប្អូនអ្នកត្បែងមានផ្លូវថ្មីមួយទៀត ដែលចំណេញពេលធ្វើដំណើរដល់ទៅជិត ២០គីឡូម៉ែត្រ។

សូមជម្របថា លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ មានបំណងកែច្នៃស្រុកបន្ទាយស្រីឲ្យក្លាយជាស្រុកកសិ-ទេសចរណ៍ មានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងដើម្បីទាក់ទាញវិនិយោគិនឲ្យមកវិនិយោគក្នុងស្រុកនេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles