
វិស័យធំៗជាច្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក បានរងផលប៉ះពាល់ដោយសារកូវីដ១៩ ដែលជម្រុញឲ្យអ្នករកស៊ីក្នុងវិស័យទាំងខាតបង់ស្ទើរក្ស័យធនផងដែរ ប៉ុន្តែវិស័យកសិកម្មបែរជាអាចផ្ដល់ចំណូលដល់កសិករកម្ពុជាខ្ទង់ ពាន់ដុល្លារក្នុងខែទៅវិញ។

យោងតាមការប្រកាសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា លោកពូ សាវន់ ជាកសិករមួយរូបរស់នៅខេត្តស្វាយរៀង ដែលប្រកបរបរកសិកម្ម ដោយដាំបន្លែ និងចិញ្ចឹមមាន់លក់សាច់ ដែលរបរទាំងពីរនេះអាចផ្ដល់ចំណូលដល់លោកពូប្រមាណ ១ពាន់ដុល្លារក្នុងមួយខែៗ ទោះស្ថិតក្នុងកំឡុងពេលកូវីដ១៩ ក៏ដោយ។
ក្រៅពីនេះ កសិករផ្សេងទៀត ដែលរស់នៅភូមិជាមួយគ្នាក៏អាចរកចំណូលពីរបរនេះ បានខ្ទង់ជិត ១ពាន់ដុល្លារក្នុងមួយខែផងដែរ និងកសិករខ្លះទៀតអាចរកបានដល់លើសនេះផងក៏មាន។

ឯកឧត្តម វេង សាខុន ក៏បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ជួយបណ្ដុះបណ្ដាល និងផ្ដល់បច្ចេកទេសបន្ថែមទៀតដល់កសិករ ដើម្បីឲ្យការដាំដុះ និងចិញ្ចឹមសត្វអាំចទទួលបានផលល្អ និងមានស្ដង់ដាផងដែរ ទើបងាយស្រួលក្នុងការរកទីផ្សារ និងអាចលក់បានក្នុងតម្លៃថ្លៃ។
អត្ថបទដោយ៖ Nevin
