We TV Cambodia

ទេសភាពស្រស់ស្អាតប្លែក ពីទឹកដីគិរីរម្យ ក្រោយរូបថតតែប៉ុន្មានសន្លឹកពីលោក ឆន សុវណ្ណារាជ

ទេសភាពស្រស់ស្អាតប្លែក ពីទឹកដីគិរីរម្យ ក្រោយរូបថតតែប៉ុន្មានសន្លឹកពីលោក ឆន សុវណ្ណារាជ

កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក​ ឆន សុវណ្ណារាជ ម្ចាស់បទ “អូនទៅបានបើបងដេញ”  នាមួយរយៈចុងក្រោយនេះ កំពុងតែមាន​ភាព​មមាញឹក​ខ្លាំង​ទៅលើមុខជំនួញផលិតផលថែរក្សាសម្ជស្សដែលបានចរាចរណ៍លើទីផ្សារទូទាំងប្រទេស។ យ៉ាងណាមិញ ដោយសារ​បញ្ហា​ជំងឺ​កូវីដ ១៩ ទើបធ្វើឱ្យការប្រគំតន្ត្រីមួយចំនួនធំត្រូវបានផ្អាក រីឯការងារច្រៀងក្នុងកម្មវិធីមង្គលការក៏ហាក់​ត្រូវបានលើក​ពេលវេលាជាបណ្តោះអាសន្នផងដែរ។ ដោយឡែក កាលពីម្សិញមិញនេះ ទើបនឹងឃើញរូបលោកបង្ហោះនូវរូបថតប៉ុន្មានស្លឹកភ្ជាប់ជាមួយខ្លឹមសារថា “អរុណ​សួស្តីពី​ទឹកដីគិរីរម្យ ចង់ប្រាប់ថារងា ប៉ុន្តែ Relax ខ្លាំងណាស់” ដែលមើលទៅក្នុងរូបភាពពិតជាបានបង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ស្រស់សង្ហារ​របស់កំពូលតារាចម្រៀងរូបនេះទោះបីស្ថិតក្នុងស្ថានភាពគេងនៅលើអង្រឹងក៏ដោយ។

លោក ឆន​ សុវណ្ណារាជ

អត្ថបទដោយ៖​ ពិសី

Related Articles