We TV Cambodia

ទេសចរណ៍ក្នុងស្រុកហាក់កម្រើកបន្តិច ខណៈថ្ងៃសម្រាកជិតឈានមកដល់

ទេសចរណ៍ក្នុងស្រុកហាក់កម្រើកបន្តិច ខណៈថ្ងៃសម្រាកជិតឈានមកដល់

ភ្ញៀវទេសចរណ៍ក្នុងស្រុកកាលពីប៉ុន្មានថ្ងៃមុននេះ មិនសូវមានសកម្មភាពប៉ុន្មាននោះទេ ប៉ុន្តែគិតមកទល់ពេលនេះគឺកំពុងមានសកម្មភាពឡើងវិញជាបន្តបណ្ដើរៗហើយ ខណៈថ្ងៃឈប់សម្រាកក៏ឈានមកដល់។

ទេសចរណ៍ក្នុងស្រុក (ប្រភព៖ ក្រសួងទេសចរណ៍)

ដូចដែល We TV Cambodia បានចុះផ្សាយកាលពីអត្ថបទមុនអ៊ីចឹង ភ្ញៀវទេសចរណ៍កាលពីកំពុងពេលកាន់បិណ្ឌគឺមិនសូវមានសកម្មភាពនោះទេ ដោយសារតែវាមិនមែនជាពីធីបុណ្យដែលតម្រូវឲ្យមានការឈប់សម្រាកឡើយ ទាល់តែដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌធំទើបសកម្មភាពទេសចរណ៍ចាប់ផ្ដើមមានសន្ទុះឡើងវិញ។

ទេសចរណ៍ក្នុងស្រុក (ប្រភព៖ ក្រសួងទេសចរណ៍)

មួយវិញទៀត រដូវភ្ជុំបិណ្ឌប្រជាពលរដ្ឋកម្ពុជានិយមត្រឡប់ទៅស្រុក ដើម្បីជួបជុំគ្រួសារ មិត្តភក្ដិ បងប្អូន ហើយពួកគេចូលដើរកំសាន្តជាលក្ខណៈគ្រួសារ ដូច្នេះហើយពួកគេត្រូវត្រឡប់ទៅជួបជុំគ្រួសារជាមុនសិនទើបចេញដំណើរកំសាន្ត ដែលធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ហាក់នៅទ្រឹងកាលពីប៉ុន្មានថ្ងៃនេះ។

ទេសចរណ៍ក្នុងស្រុក (ប្រភព៖ ក្រសួងទេសចរណ៍)

មិនតែប៉ុណ្ណឹង ក្រសួងទេសចរណ៍រំពឹងថា ចំនួនភ្ញៀវទេសចរណ៍ក្នុកំឡុងពេលជ្ភុំបិណ្ឌនេះ នឹងមានការកើនឡើងលើសពីចំនួនភ្ញៀវទេសចរណ៍កាលពីកំឡុងថ្ងៃឈប់សម្រាកកន្លងទៅ។

អត្ថបទដោយ៖ Nevin

Related Articles