We TV Cambodia

ទេសចរណ៍កម្ពុជាឡើងចុះៗ បង្ករការព្រួយបារម្ភដល់អ្នកប្រកបអាជីវកម្មទេសចរណ៍

ទេសចរណ៍កម្ពុជាឡើងចុះៗ បង្ករការព្រួយបារម្ភដល់អ្នកប្រកបអាជីវកម្មទេសចរណ៍

វិស័យទេសចរណ៍នៅកម្ពុជាមួយរយៈចុងក្រោយនេះ ហាក់មានការឡើងចុះគ្រប់ពេល ដែលបានបង្ករជាក្ដីព្រួយបារម្ភដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើន។

កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅនេះ​ ពោលគឺក្នុងកំឡុងថ្ងៃសម្រាកសងចូលឆ្នាំរយៈពេល ៥ថ្ងៃ កំណើនភ្ញៀវទេសចរណ៍ក្នុងស្រុកបានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់ជាង​១,៤លាននាក់ ដែលបានផ្ដល់ក្ដីសង្ឃឹមយ៉ាងធំសម្រាប់អាជីវកម្មទេសចរណ៍ក្នុងការបកដំណើរការឡើងវិញ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់ថ្ងៃសម្រាក ភ្ញៀវទេសចរណ៍បែរជាធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឲ្យអាជីវកម្មទេសចរណ៍ជាច្រើនបានជួបបញ្ហាឡើងវិញ ដោយសារតែគ្មានភ្ញៀវ។

ភ្ញៀវទេសចរណ៍ក្នុងកំលុងថ្ងៃភ្ជុំបិណ្ឌ

ទោះជាយ៉ាងណា កាលពីថ្ងៃភ្ជុំបិណ្ឌដែលទើបកន្លងទៅថ្មីៗនេះ ចំនួនភ្ញៀវទេសចរណ៍បានហក់ឡើងវិញដល់ជាង ១,២លាននាក់ ដែលធ្វើឲ្យអាជីវកម្មទេសចរណ៍មានដង្ហើមជាថ្មីម្ដងទៀត ខណៈភ្ញៀវទេសចរណ៍ជាច្រើនបានសម្រុកនាំគ្នាទៅដើរកំសាន្ត។

ដោយសារតែភាពមិនច្បាស់លាស់នៃស្ថានភាពទេសចរណ៍ អាជីវកម្មទេសចរណ៍ជាច្រើនកំពុងមនការព្រួយបារម្ភ ដោយមិនដឹងថា តើគួរបើកអាជីវកម្មរបស់ខ្លួនដែរ ឬទេ ព្រោះថាគេអាទទួលបានចំណូលតែមួយរយៈប៉ុណ្ណោះ រួចក៏ត្រូវបន្តការចំណាយលើការដំណើរការអាជីវកម្មដោយគ្មានចំណូលទាល់តែសោះ។

ភ្ញៀវទេសចរណ៍ក្នុងកំលុងវិបត្តិកូវីដ១៩

លើសពីនេះទៅទៀត អាជីវកម្មទេសចរណ៍ជាច្រើន បានខាតបង់ប្រាក់ចំណូលរបស់ខ្លួនអស់ច្រើនមកហើយចាប់តាំងពីមានការផ្ទុះកូវីដ១៩ ថ្មីៗមកម្លេះ។ មួយវិញទៀត អាជីវកម្មទេសចរណ៍ជាច្រើនបានពឹងផ្អែកស្ទើរតែទាំងស្រុកលើភ្ញៀវទេសចរណ៍បរទេស ខណៈដែលពេលនេះភ្ញៀវទេសចរណ៍មកកំសាន្តនៅកម្ពុជាបានធ្លាក់ចុះស្ទើរដល់ដីទៅហើយនោះ។

អត្ថបទដោយ៖ Nevin

Related Articles