We TV Cambodia

ទើបនឹងជាប់បាក់ឌុប តើគួរចូលរៀនសាកលវិទ្យាល័យភ្លាមៗទេ បើក្រសួងនៅបន្តឲ្យរៀនអនឡាញដដែល?

ទើបនឹងជាប់បាក់ឌុប តើគួរចូលរៀនសាកលវិទ្យាល័យភ្លាមៗទេ បើក្រសួងនៅបន្តឲ្យរៀនអនឡាញដដែល?

បន្ទាប់ពីក្រសួងអប់រំបានប្រកាសឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបទាំងអស់រួចមក សិស្សមួយចំនួនកំពុងមានការពិបាកក្នុងការចូលរៀនមហាវិទ្យាល័យ ខណៈដែលពួកគេព្រួយបារម្ភថា តើគយរចូលរៀនមហាវិទ្យាល័យដែរទេ បើសិនជាសាលានៅបន្តឲ្យរៀនតាមអនឡាញបែបនេះ?

ជាការពិតណាស់ វាអាចជាការលំបាកសម្រាប់ប្អូនៗ ដែលត្រូវឡើងមមករៀនបន្ត ដោយត្រូវរៀនជាលក្ខណៈអនឡាញ ខណៈដែលប្អូនៗមិនទាន់បានយល់ដឹងច្រើនប៉ុន្មានឡើងពីការរៀនតាមរបៀបនេះ ហើយស្ទើរតែគ្រប់យ៉ាងនៃការចូលមករៀននៅមហាវិទ្យាល័យវាសុទ្ធតែជារឿងថ្មីបំផុតសម្រាប់ប្អូន ដែលមិនអាចសម្របបានក្នុងរយៈពេលដ៏ខ្លីឡើយ។

មួយវិញទៀត ការរៀននៅមហាវិទ្យាល័យគឺជាការចាប់យកជំនាញមួយសម្រាប់ប្រើប្រាស់ និងកសាងអនាគតនៅថ្ងៃខាងមុខ ដែលតម្រូវឲ្យប្អូនរៀនឲ្យបានយល់ និងចេះច្បាស់។ មួយវិញទៀត ការរៀនជំនាញនៅមហាវិទ្យាល័យគឺប្អូនៗត្រូវបង់ថ្លៃសិក្សា ដោយមិនមែនរៀនដោយឥតគិតថាដូចកាលនៅវិទ្យាល័យឡើយ។

ទោះយ៉ាងណាក៏ដោយ ប្អូនៗអាចសាកសួរព័ត៌មានបន្ថែមពីការរៀនជំនាញដែលប្អូនចង់នៅតាមសាលាដែលប្អូនចង់រៀនបាន ដើម្បីដឹងថាតើ សាលាដែលប្អូនចង់រៀនមានដំណោះស្រាយល្អណាមួយសម្រាប់ការរៀនរបស់សិស្សទើបចូលថ្មីដែរ ឬទេ ដូចជា ការបញ្ចុះថ្លៃសិក្សាខ្លះ, មានប្រព័ន្ធសិក្សាតាមអនឡាញច្បាស់ ឬការផ្ដល់អាហារូបករណ៍ខ្លះៗជាដើម។

អត្ថបទដោយ៖ Nevin

Related Articles