ភ្នំពេញ៖ ក្រុមហ៊ុនប៊ូយ៉ុងដែលជាក្រុមហ៊ុនមួយល្បីឈ្មោះផ្នែកសំណង់អគារស្នាក់នៅ របស់ប្រទេសកូរ៉េ បានជិតសម្រេចគម្រោងសាងសង់ទីក្រុងពាណិជ្ជកម្ម និងលំនៅឋានរបស់ខ្លួន ក្រោមទំហំទឹកប្រាក់ដល់ទៅ ១.១៣៣លានដុល្លារអាមេរិក លើផ្ទៃដី២៣,៥ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការវិនិយោគគម្រោងទឹកប្រាក់រាប់ពាន់លានដុល្លារ របស់ក្រុមហ៊ុន ប៉ូយ៉ុងគ្រុប ទៅលើគ្រោងអភិវឌ្ឈសំណង់អាគារ ដែលមានផ្ទៃក្រឡាសាងសង់ជាង២លានម៉ែត្រការ៉េ ក្នុងនោះមានអគារពាណិជ្ជកម្ម លំនៅឋាន មជ្ឈមណ្ឌលកីឡា និងក៏មានសាលារៀនផងដែរ។
គម្រោង អគារប៊ូយ៉ុងថោន បានប្រកាសគម្រោងសាងសង់លើកដំបូងនៅដើមឆ្នាំ២០១៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ ទីក្រុងដ៏ធំបានសម្រេចស្ទើតែប្រមាណ ៧០ភាគរយទៅហើយ ។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក