We TV Cambodia

ទើបតែជោគជ័យលើកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ពេលនេះវៀតណាមត្រៀមទទួលរោងចក្រជប៉ុនចំនួន ១៥ទៀត

ទើបតែជោគជ័យលើកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ពេលនេះវៀតណាមត្រៀមទទួលរោងចក្រជប៉ុនចំនួន ១៥ទៀត
រោងចក្រផលិតរថយន្តក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

ប្រទេសវៀតណាមកំពុងត្រៀមខ្លួនក្នុងការទទួលនូវវត្តមានរោងចក្រជប៉ុនចំនួន ១៥រោងចក្រ ដែលកំពុងតែរៀបចំក្នុងការរើចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមវិញ ខណៈដែលវៀតណាមទើបតែសម្រេចជោគជ័យក្នុងការចរចាលើកិច្ចព្រមព្

រោងចក្រក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប និងឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅដើមខែសីហាខាងមុខនេះ។

យោងតាមរបាយការណ៍ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានឱ្យដឹងថា សហគ្រាសជប៉ុនចំនួន ១៥ ក្នុងចំណោមសហគ្រាសជាង ៨០ បានទទួលការគាំទ្រពីរដ្ឋាភិបាលក្នុងការផ្លាស់ប្តូររោងចក្រទៅកាន់ប្រទេសវៀតណាម។

ប្រទេសវៀតណាម (ប្រភព៖ Google)

អង្គការ JETRO បាននិយាយថា នេះគឺជាសកម្មភាពមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្លាតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសជប៉ុន ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ មក។ គម្រោងផ្លាស់ប្តូរអាជីវកម្មទៅកាន់តំបន់អាស៊ីនេះ ក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរវាងជប៉ុន និងអាស៊ានផងដែរ។

រោងចក្រក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បាននិយាយថា រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមផ្តល់ប្រាក់ដល់ក្រុមហ៊ុនមួយចំនួន ដើម្បីផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ ឬទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញ។ ទោះជាយ៉ាងណា វៀតណាមនូវតែជាគោលដៅចម្បង បើសិនជាក្រុមហ៊នជប៉ុនទាំងនោះសម្រេចរើមកកាន់តំបន់អាស៊ានពិតមែន។ វិធានការនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកទៅលើផលិតកម្មនៅក្នុងប្រទេសចិន។

រោងចក្រក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

ភ្នាក់ងារសារព័ត៌មាន Nikkei ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុននឹងចំណាយទឹកប្រាក់សរុប ៦៥៣លានដុល្លារអាម៉េរិកសម្រាប់ក្រុមហ៊ុនចំនួន៨៧ ដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម។ ក្នុងចំណោមនោះ ក្រុមហ៊ុនចំនួន ៣០ នឹងទទួលបានប្រាក់សម្រាប់ការវិនិយោគនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម មីយ៉ាន់ម៉ា ថៃ និងប្រទេសដទៃទៀត។

អតបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *