We TV Cambodia

ទើបតែគ្រោះទឹកជំនន់មិនទាន់បាត់ភ័យ ឥលូវអាជ្ញាធរខណ្ឌពោធិ៏សែនជ័យទុកពេលឱ្យតែ១០ថ្ងៃ ឲ្យរុះរើផ្ទះសម្បែង

ទើបតែគ្រោះទឹកជំនន់មិនទាន់បាត់ភ័យ ឥលូវអាជ្ញាធរខណ្ឌពោធិ៏សែនជ័យទុកពេលឱ្យតែ១០ថ្ងៃ ឲ្យរុះរើផ្ទះសម្បែង

វាជារឿងដែលគួរឱ្យក្ដុកក្ដួល​មួយដែលកើតមានចំពោះបងប្អូនប្រជាពលរដ្ឋជាច្រើន រស់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង និងភូមិត្រពាំងផ្លឹង៤  សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ​ បានរៀបរាប់ដោយទឹកភ្នែកថា បន្ទាប់ពីទឹកជំនន់បាន បំផ្លាញទីជម្រក ក៏ដូចជាទ្រព្យសម្បត្តិរបស់គាត់ជាច្រើននោះ ស្រាប់តែឥលូវនេះ ពួកគាត់ចាប់ផ្ដើម សម្រក់ទឹកភ្នែកសារជាថ្មី បន្ទាប់ពីអាជ្ញាខណ្ឌពោធិ៏សែនជ័យ ទុកពេលឱ្យ១០ថ្ងៃ ដើម្បីរុះរើ​ផ្ទះសម្បែង បើមិនដូច្នោះទេ អាជ្ញាធរខណ្ឌនិងអនុវត្តន៏គោលការណ៏របស់ខ្លួន។

ប្រជាពលជាច្រើន ដែលជាម្ចាស់សំណង់នៅបុរីពិភពថ្មី​​ត្រពាំងថ្លឹង និងបុរីពិភពថ្មីស្ថិតនៅត្រពាំងថ្លឹង៤  សង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ​ ត្រូវបានលោក ប៉ាង​ លីដា​ អភិបាលរងខណ្ឌពោធិ៏សែនជ័យ ដាក់លិខិតរុះរើដោយទុករយះ១០ ថ្ងៃ ​ ក្រោយពីរូបលោក​បានដឹកនាំអ្នកជំនាញចុះត្រួតពិនិត្យ​ពេលទឹកជន់លិចបុរី លោកបានរកឃើញថា សំណង់ទាំងនោះបានសាងសង់ខុសច្បាប់  ដោយបងប្អូនប្រជាពលរដ្ឋខ្លះបានសាងសង់សំណង់បន្លែមទៅលើសំណង់ចាស់​ ដែលជាសំណង់ខុសច្បាប់​​ យ៉ាងណាមិញទៀត ម្ចាស់បុរីមិនបានយកចិត្តទុកដាក់ក្នុងការកែលំអរប្រពន្ធ័លូបង្ហូទឹក រហូតដល់ប្រជាពលរដ្ឋខ្លះ បានធ្វើការសាងសង់បន្ថែម​ ដែលបិតប្រពន្ធ័លូបង្ហូរទឹកថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយ​ ខាងសាលាខណ្ឌបានលើកឡើងថា​ ដើម្បីចូលរួមការស្ដារ អណ្ដូងលូ និងកែលម្អ ប្រពន្ធ័លូឡើងវិញ ជៀសវាងការជន់លិចដោយសារទឹកភ្លៀង ឬទឹកជំន់ផ្សេងៗ ​សាលាស្នើរសុំអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ​ ចូលរួមសហការទាំងអស់គ្នា​ ។

អត្ថបទដោយ៖ ពិសី

 

Related Articles