We TV Cambodia

ទើបក្លាយជាទូតសុឆន្ទៈរបស់ Cellcard ឥឡូវវណ្ណដាត្រូវក្រុមហ៊ុន Smart ប្ដឹងឡើងតុលាការ

ទើបក្លាយជាទូតសុឆន្ទៈរបស់ Cellcard ឥឡូវវណ្ណដាត្រូវក្រុមហ៊ុន Smart ប្ដឹងឡើងតុលាការ

លោកអ្នកប្រាកដជាបានស្គាល់ហើយតារាចម្រៀងរ៉េបកំពុងផ្ទុះខ្លាំង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ គឺលោកវណ្ណដា ដែលថ្មីៗនេះលោកទើបតែត្រូវបានប្រកាសថា បានក្លាយជាទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុនទូរសព្ទ cellcard ។

បន្ទាប់ពីប្រកាសជាទូតសុឆន្ទៈមិនទាន់បានប៉ុន្មានផង ស្រាប់តែម្សិលមិញនេះ វណ្ណដាបានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុន Smart បានប្ដឹងលោកឡើងតុលារការ ដោយចោទថាបានរំលោភកិច្ចសន្យាជាមួយក្រុមហ៊ុនស្មាត។

ទោះយ៉ាងណា វណ្ណដាបានបញ្ជាក់ថា ខ្លួនជាមួយនឹងក្រុមហ៊ុន Smart បានផុតកុងត្រាតាំងតែពីខែមីនា ឆ្នាំ២០២០មកម្លេះ ហើយលោកក៏ខានទទួលបានចំណូលពីក្រុមហ៊ុន Smart អស់ជាច្រើនខែមកហើយដែរ ពោលគឺចាប់ពីខែមីនា ឆ្នាំ២០២០មក។ ដោយឡែកចំពោះរឿងរ៉ាវនឹងត្រូវបញ្ចប់ ឬបន្តទៅជាយ៉ាងណានោះ គឺរង់ត្រូវចាំការកាត់ក្ដីពីតុលាការសិន។

មានវីដេអូ៖

អត្ថបទដោយ៖ Nevin

Related Articles