We TV Cambodia

ទូរទស្សន៍ចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាព ខណៈពាណិជ្ជកម្មជាច្រើនបែរមុខព្រួញទៅរកឌីជីថល

ទូរទស្សន៍ចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាព ខណៈពាណិជ្ជកម្មជាច្រើនបែរមុខព្រួញទៅរកឌីជីថល

រយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ ទូរទស្សន៍ចាប់ផ្ដើមធ្លាក់ចុះប្រជាប្រិយភាពខ្លាំង បន្ទាប់ពីវិស័យឌីជីថលកាន់តែរីកមុខមាត់ខ្លាំងឡើងៗ ហើយម្ចាស់អាជីវកម្មជាច្រើនបានបង្វែរមុខព្រួញទៅរកឌីជីថលវិញក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

ថ្វីត្បិតថា បច្ចុប្បន្នទូរទស្សន៍នៅតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទៅ ប៉ុន្តែបើធៀបកាលពីប៉ុន្មានឆ្នាំមុនទូរទស្សន៍ទទួលបានការគាំទ្រលើសពីនេះទ្វេដង ហើយពាណិជ្ជកម្មជាច្រើនផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ស្ទើរគ្មានចន្លោះម៉ោង សូម្បីតែម៉ោងសម្រាប់កម្មវិធីកំសាន្ត និងម៉ោងរឿងភាគ ក៏មានពាណិជ្ជកម្មក្នុងនោះដែរ។

យ៉ាងណាក៏ដោយ តាំងពីវិស័យឌីជីថលចាប់ផ្ដើមរីកលូតលាស់កាន់តែធំទូលាយមក ម្ចាស់អាជីវកម្មជាច្រើនបានបង្វែរការចាប់អារម្មណ៍ និងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើប្រព័ន្ធឌីជីថលវិញម្ដង ដោយសារតែបច្ចុប្បន្ននេះ មនុស្សជាច្រើនបានចំណាយពេលលើទូរសព្ទដៃ និងបណ្ដាញសង្គម ច្រើនជាងការចំណាយពេលមើលទូរទស្សទៅទៀត ពោលក្នុងមួយថ្ងៃ មនុស្សម្នាក់ចំណាយពេលលើទូរសព្ទមិនក្រោម ៣ម៉ោងនោះទេ។មួយវិញទៀត ការផ្សព្វផ្សាយលើប្រព័ន្ធឌីជីថលមានភាពងាយស្រួល, ផ្សព្វផ្សាយបានធំទូលាយ, រហ័ស, ចំគោលដៅ និងចំណាយតិច ហើយចំពោះលទ្ធផលក៏ទទួលបានច្រើនជាងការផ្សព្វផ្សាយតាមទូរទស្សន៍ផងដែរ។

សូមបញ្ជាក់ថា សព្វថ្ងៃទូរទស្សន៍ជាច្រើននៅតែដំណើរការជាធម្មតា មិនទាន់បាត់បង់ប្រជាប្រិយភាពទាំងស្រុងនោះទេ ពោលគឺគ្រាន់តែបាត់បង់មួយចំណែកធំទៅកាន់ឌីជីថលប៉ុណ្ណោះ ហើយក៏មានទូរទស្សន៍មួយចំនួននៅបន្តរក្សាបានប្រជាប្រិយភាពរបស់ខ្លួនគ្រាន់បើផងដែរ តាមរយៈការបង្កើតកម្មវិធីថ្មីៗជាច្រើន។

អត្ថបទដោយ៖ Nevin

Related Articles