នាវាដឹកទូកុងតឺន័រ ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន NYK Shipmanagement ជប៉ុន បានធ្លាក់លិចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះទូកុងតឺន័រជិត ២,០០០ រងការខូចខាតយ៉ាងដំណំ ខណៈនាវាត្រូវបានវាយប្រហារដោយខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលមានចំងាយ ២,៩៦០គីឡូម៉ែត្រ ពីភាគពាយព្យនៃកោះហាវ៉ៃ នេះបើយោងតាមការឱ្យដឹងពីសារពត៏មាន Reutersប្រទេសជប៉ុន។ គួរជម្រាបឱ្យដឹងផងដែរថា នាវាដឹកទូកុងតឺន័រ ONE Apus ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Chidori Holding LLC បានធ្វើដំណើរចេញពីកំពង់ផែក្នុងស្រុក Yantian ប្រទេសចិន ក្នុងបំណងឆ្ពោះទៅកាន់ទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ ដោយឡែក ចំនួននៃការខាតបង់ និងការខូចខាតទូកុងតឺន័រសរុប ត្រូវបានគេប៉ាន់ស្មានថា អាចមានលើសពី ១,៩០០ ទូកុងតឺន័រឯនោះ ដែលក្នុងនោះ ៤០ ទូកុងតឺន័រ ត្រូវបានគេជឿថាផ្ទុកទៅដោយទំនិញគ្រោះថ្នាក់។ គួរជម្រាបផងដែរថា យោងទៅតាមរបាយការណ៍ឆ្នាំ ២០២០ ស្តីពីការខាតបង់ទូកុងតឺន័ររបស់គណៈកម្មការដឹកជញ្ជូនពិភពលោកបានឱ្យដឹងថា ជាមធ្យមក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ទូកុងតឺន័រចំនួន ១,៣៨២ ត្រូវបានលិចចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំ។
អត្ថបទដោយ៖ ពិសី
