We TV Cambodia

ទុនវិនិយោគវិស័យសំណង់ក្នុងឆ្នាំ ២០១៩ មានប្រមាណ $៩ ពាន់លានអាមេរិក

ទុនវិនិយោគវិស័យសំណង់ក្នុងឆ្នាំ ២០១៩ មានប្រមាណ $៩ ពាន់លានអាមេរិក

ដោយ៖ឧត្តម

ភ្នំពេញ៖ការវិនិយោគក្នុងវិស័យសំណង់ ក្នុងឆ្នាំ២០១៩នេះនៅទូទាំងប្រទេសកម្ពុជាទទួលបានទុនវិនិយោគប្រមាណ ៩,៣ ពាន់លានដុល្លារបើធៀបទៅនឹងឆ្នាំ២០១៨ កើនបាន៧៨ភាគរយដែលកំណើនភាគច្រើនបានមកពីការសាងសង់នៅក្នុងខេត្តព្រះសីហនុ ។នេះបើតាមការលើកឡើងរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីសម្ពោធពិព័រណ៍សំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០១៩ នៅថ្ងៃទី៥ខែធ្នូ។

ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍សំណង់លោក ជា សុផារ៉ាកម្ពុជា-អន្តរជាតិឆ្នាំ២០១៩ បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់បានសម្រុកទៅខេត្តព្រះសីហនុ។ លោកថ្លែងដូច្នេះថា៖«ទុនដែលវិនិយោគក្នុងឆ្នាំ២០១៩នេះ មាន៩៣០០លានដុល្លារនៅទូទាំងប្រទេស បើធៀបនឹងទុនដែលបានកត់ត្រានៅឆ្នាំ២០១៨ គឺកើនដល់៧៨ភាគរយ គឺធំណាស់ ហើយទុននេះសម្រុកក្នុងខេត្តព្រះសីហនុ ដែលជាទុនមានការចូលរួមពិសេសគឺមកពីប្រទេសចិន ហើយមកដល់បច្ចុប្បន្ននេះនៅតែដំណើរការ ដោយឡែកក្រុមហ៊ុនតូចៗមានការថមថយខ្លះ តែទុនធំ បងប្អូនគួរចាប់អារម្មណ៍ពីមុនហុងកុងទៅចាប់ដៃជាមួយសាំងហ្គាពួរ តែនៅសាំងហ្គាពួរបានបន្ថែមពន្ធ ដូចនេះមុខសញ្ញាសំខាន់គឺនៅខេត្តព្រះសីហនុ ឬក៏ភ្នំពេញ និងបណ្ដាខេត្តដទៃទៀត»។

ឯកឧត្តមជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយថា៖« វិស័យសំណង់នៅកម្ពុជាបានបន្តការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាក់ស្តែងកម្ពុជាដែលពីមុនមានអគារខ្ពស់បំផុតត្រឹម ៥-៦ ជាន់ បច្ចុប្បន្នមានអគារកម្ពស់រហូតដល់ ៥៥ ជាន់។»
លោកបន្តថា កំណើនសេដ្ឋកិច្ច និងការបណ្តាក់ទុនថ្មីៗគឺជាមូលហេតុដែលជំរុញឲ្យមានការសាងសង់លេចឡើងជាបន្តបន្ទាប់។ ទុនវិនិយោគដែលកើនឡើងជិត ៨០ ភាគរយក្នុងឆ្នាំនេះគឺបានមកពីការរួមចំណែកដ៏ច្រើនរបស់អ្នកវិនិយោគចិននៅក្នុងខេត្តព្រះសីហនុដែលគម្រោងភាគច្រើនរបស់ចិន។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨កន្លងទៅ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាត្រូវបានប៉ាន់ស្មានថាមានទំហំ ៥,៧ពាន់លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ ធៀបនឹង ៦,៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ៕

Related Articles