We TV Cambodia

ទុក្ខជាន់ទុក្ខ!! ជួបបញ្ហាដោយសារកូវីដមិនទាន់ចប់ផង ពេលនេះពលរដ្ឋកម្ពុជា រងគ្រោះទឹកជំនន់ទៀត

ទុក្ខជាន់ទុក្ខ!! ជួបបញ្ហាដោយសារកូវីដមិនទាន់ចប់ផង ពេលនេះពលរដ្ឋកម្ពុជា រងគ្រោះទឹកជំនន់ទៀត

ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ មក ពោលគឺចាប់តាំងពីខែមករា កម្ពុជាក៏បានរងគ្រោះផងដែរពីកូវីដ១៩ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើនបានជួបបញ្ហា ដោយសារការរកស៊ីធ្លាក់ចុះ និងការបាត់បង់ការងារជាដើម។

 

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ ដែលបម្រើការងារជាពលករក្នុងប្រទេសថៃក៏បានជួបផលប៉ះពាលផងដែរពីកូវីដ១៩ នេះ ខណៈពលករជាច្រើនបានវិលត្រឡប់មកកម្ពុជាវិញ និងខ្លះទៀតត្រូវបន្តស្នាក់នៅប្រទេសថៃជាបណ្ដោះអាសន្នសិន ហើយចំណូលក៏មានការធ្លាក់ចុះខ្លះផងដែរ ព្រោះថៃក៏បានជួបវិបត្តិកូវីដ១៩ ដូចបណ្ដាប្រទេសផ្សេងទៀតដែរ និងមានលក្ខណៈធ្ងន់ធ្ងរថែមទៀតផង។

 

ទោះជាយ៉ាងណា គិតមកទល់ពេលនេះ កូវីដ១៩ មិនទាន់បានធូរស្រាលនៅឡើយ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រោះទឹកជំនន់បានវាយប្រហារខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាជាខ្លាំងដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្ដាលជាដើម។

 

លើសពីនេះទៅទៀត ផ្ទះសម្បែងរបស់ពលរដ្ឋរាប់រយខ្នងត្រូវបានរងការលិចលង់ ហើយដីស្រែចំការ និងដំណាំផ្សេងៗក៏ត្រូវរងការខូចខាតយ៉ាងដំណំផងដែរ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋភាគច្រើនត្រូវបានជួយសង្រ្គោះ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងមានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជននានាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles