ស្ទើរតែគ្រប់វ័យទៅហើយ ដែលមានគណនេយ្យហ្វេសប៊ុកគ្រប់ ដែលស្របទៅតាមយុគសម័យបច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត ហ្វេកប៊ុកជាបណ្ដាញទំនាក់ទងធំជាងគេនៅលើពិភពលោក ហើយជាកន្លែងសម្រាប់ប្រមូលផ្ដុំនូវព័ត៌មាន ការកម្សាន្ត ចំនេះដឹង និងរឿងផ្សេងៗជាច្រើនទៀត។ អ្នកខ្លះ គេប្រើហ្វេសប៊ុកទៅតាមតម្រូវការផ្សេងៗគ្នា មិនថាសម្រាប់កម្សាន្ត ឬដើម្បីរកស៊ីនោះទេ។
ដូចច្នេះហើយគួរ Unfriend ចោលឲ្យអស់ទៅដើម្បីកុំធុញថប់នឹងប៉ះពាល់អារម្មណ៍របស់អ្នកពេលអូសហ្វេសប៊ុក។ មនុស្សទាំងប្រាំប្រភេទនោះរួមមាន៖
១. មនុស្សពូកែរអួត
មនុស្សខ្លះចូលចិត្តយកហ្វេសប៊ុកជាទីលានសម្រាប់សំញ៉ែងទ្រព្យសម្បិត្ត លុយ ឡាន ផ្ទះ វីឡា។ជួលកាលមនុស្សខ្លះមិនមានរបស់អួត បង្ហាញធំដុំដូចគេទេ គ្រាន់តែមានរបស់ហូបឆ្ងាញ់ក៏ថតផុសអួតគេដែរ ទិញស្បែកជើងថ្មីក៏ប្រាប់គេ ទិញអ្វីថ្មីបន្តិចក៏អួតប្រាប់គេដែរ។ បើមិនចូលចិត្តអ្នកអួតបែបនេះទេ Unfriend ចោលទៅ។
២. អ្នកស៊ែ ឬបង្ហោះតែរឿងគ្មានប្រយោជន៍
ធ្លាប់ជួបទេមនុស្សប្រភេទនេះ? ជួបអីក៏ស៊ែរ ជួបអីក៏ស៊ែដែរ។ រឿងខ្លះជារឿងប្រឌិត ព័ត៌មានមិនច្បាស់ការ ក៏ស៊ែ ឃើញអីក៏ស៊ែ ស៊ែររហូតតែម្ដង។ ដូចនេះបើអ្នកស្អប់ ឬមិនចូលចិត្តមនុស្សជំពូកនេះ គួរកុំទុកទៀតអី។
៣. មនុស្សពូកែ Drama
ចំណែកមនុស្សប្រភេទនេះវិញ ចូលចិត្តណាស់ដ្រាម៉ាគ្រប់រឿងតែម្ដង រឿងធំដុំមិនថាទេតែអ្នកខ្លះរឿងតូចតាចសោះក៏ទាមទាឲ្យគេមានចំណាប់អារម្មណ៍ជាមួយខ្លួនដែរ បើគ្រាន់តែរឿងតូចតាចដោះស្រាយមិនចេញផង ទៅពឹងពាក់ការងារធំអីបានចឹង Unfriend ចោលទៅមិនខុសឡើយ៕
៤. មនុស្សចូលចិត្តទើសគេគ្រប់រឿង
អ្នកខ្លះចូលចិត្តតាំងខ្លួនជាតុលាការណាស់ រឿងអីក៏ចេះរឿងអីក៏ដឹងដែរ ពេលខ្លះមិនដឹងថារឿងនោះឬរឿងផ្ទៃក្នុងគេយ៉ាងមិចយ៉ាងម៉ាផង ជេរយកៗតាំងជាមិនមែនសាច់ញាតិគេផងនោះ។
អត្ថបទដោយ៖ ពិសី
