We TV Cambodia

ទឹកហូរមកពីប្រទេសថៃចេះតែកើនឡើង ខណៈខេត្តបន្ទាយមានជ័យលិចកាន់តែខ្លាំង

ទឹកហូរមកពីប្រទេសថៃចេះតែកើនឡើង ខណៈខេត្តបន្ទាយមានជ័យលិចកាន់តែខ្លាំង

គិតមកទល់ពេលនេះ ទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនកើនឡើង និងហូរបុកលើកំណាត់ផ្លូវក្បែរដល់រង្វង់មូលប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាន់តែខ្លាំងឡើង។

ដោយសារតែទឹកចេះតែបន្តកើនឡើង ធ្វើឲ្យភូមិមួយចំនួនបានលិចលង់ ហើយក្រុមការងារបានជម្លៀសប្រជាពលដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណ ១០០០គ្រួសារហើយក្នុងថ្ងៃនេះ។

ជាមួយគ្នានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារកងកម្លាំងអាជ្ញាធរក្រុង បានចុះពិនិត្យមើលស្ថានភាពទឹកនៅរង្វង់មូលអូរព្រំដែន និងជួបជាមួយប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព រៀបចំកន្លែងឲ្យពួកគាត់រស់នៅ និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់ជាជំហ៊ានដំបូង ១០០០គ្រួសារ ផងដែរ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យចាប់ផ្ដើមលិចកាន់តែខ្លាំងបន្ទាប់ពីមានការបើកទំបន់ទឹកពីសំណាក់ប្រទេសថៃ ដែលជាប់ព្រំដែនជាមួយខេត្តបន្ទាយមានជ័យ ដើម្បីរំដោះទឹក ធ្វើឲ្យភូមិមួយចំនួនបានលិចលង់ក្នុងរយៈពេលដ៏ខ្លី។

អត្ថបទដោយ៖ Nevin

Related Articles