We TV Cambodia

ទឹកប្រាក់ប្រមាណ ១០,៥៤៧,៣៣២ដុល្លារ ជាចំណូលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមករា ឆ្នាំ២០២០

ទឹកប្រាក់ប្រមាណ ១០,៥៤៧,៣៣២ដុល្លារ ជាចំណូលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមករា ឆ្នាំ២០២០

ដោយ៖ស្រីពេជ្រ

តាមរយៈសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចំនួនទឹកប្រាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិគឺមានការថយចុះបើធៀបនឹងឆ្នាំមុន។

នៅក្នុងខែមករា ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរអន្តរជាតិ គឺមានដល់ ២២២,៥៦១នាក់ ធៀបនឹងខែ មករា ឆ្នាំ២០១៩ គឺមានការថយចុះរហូត ១៧,៨៦%  រីឯចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ទទួលបាន ១០,៥៤៧,៣៣២ ដុល្លារ ធៀបនឹងខែ មករា ឆ្នាំ ២០១៩ គឺថយចុះរហូតដល់១៤ ,៨១%  នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីដ្ឋានអង្គរ ប្រចាំខែមករា ឆ្នាំ២០២០ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *