We TV Cambodia

ទឹកជំនន់វាយសង្កត់វិស័យកសិកម្ម ខណៈទើបក្រោកឈរបានបន្តិចក្នុងកំឡុងកូវីដ១៩

ទឹកជំនន់វាយសង្កត់វិស័យកសិកម្ម ខណៈទើបក្រោកឈរបានបន្តិចក្នុងកំឡុងកូវីដ១៩

ថ្វីត្បិតថាកម្ពុជាត្រូវបានចាត់ទុកជាប្រទេសកសិកម្ម ដែលមានប្រជាជនភាគច្រើនប្រកបរបរកម្ពុជា ប៉ុន្តែកសិកម្មនៅកម្ពុជាត្រូវបានគេមើលឃើញថា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយទំនិញកសិកម្មមួយចំនួនដូចជា បន្លែ និងសាច់ជ្រូកជាដើមនៅបន្តនាំចូលពីប្រទេសជិតខាងនៅឡើយ។

ទោះជាយ៉ាងណា កសិកម្មក្នុងស្រុកហាក់ងើបឡើងបន្តិចវិញ ក្នុងកំលុងវិបត្តិកូវីដ១៩ ដោយសារតែការបិទច្រកព្រំដែនរវាងប្រទេសជិតខាង ដែលធ្វើដោយតម្រូវការបន្លែ និងគ្រឿងកសិកម្មផ្សេងៗទៀតក្នុងស្រុកត្រូវបានកើនឡើង។ មិនតែប៉ុណ្ណោះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយការនាំចូលដើម្បីជួយជម្រុញកសិកម្ម ទើបធ្វើឲ្យកសិករក្នុងស្រុកហាក់មានកម្លាំងចិត្តឡើងវិញ។

ស្របពេលកម្លាំងកសិកម្មកំពុងមានសន្ទុះ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះទឹកជំនន់បានវាយប្រហារយាងចាស់ដៃមកលើប្រទេសកម្ពុជាក្នុងខេត្តសំខាន់ៗមួយចំនួន ដែលមានកសិកម្មខ្លាំងក្លា និងខេត្តមួយចំនួនទៀតត្រូវបានទទួលរងនៅភ្ញៀងជាប់ជាប្រចាំ ធ្វើឲ្យកសិកម្មនៅកម្ពុជា ដែលកំពុងរីកលូតលាស់ត្រូវដួលបាក់ស្បាតមួយរំពេច។

ជាក់ស្ដែងខេត្តបាត់ដំបង និងពោធិ៍សាត់ជាដើម ដែលជាខេត្តសម្បូរដោយចំការធំៗ និងការដាំដុះកសិកម្មយ៉ាងសន្ធឹកសន្ធាប់ បានរងការលិចលង់យ៉ាងខ្លាំង ដោយផ្ទះ និងចំការរបស់ប្រជាពលរដ្ឋត្រូវរងការខូចខាតស្ទើរទាំងស្រុង ហើយគិតមកទល់ពេលនេះក៏មិនទាន់មានសភាពធូរស្បើយនៅឡើយដែរ។

អត្ថបទដោយ៖ Nevin

Related Articles