We TV Cambodia

ទឹកជំនន់នៅមិនទាន់ស្រកចុះ គួរថែទាំសុខភាពឲ្យបានល្អយកចិត្តទុកដាក់ខ្ពស់

ទឹកជំនន់នៅមិនទាន់ស្រកចុះ គួរថែទាំសុខភាពឲ្យបានល្អយកចិត្តទុកដាក់ខ្ពស់

ស្ថាន​ភាព​ទឹក​ជំនន់​នៅ​កម្ពុជា​នៅ​មិន​ទាន់​អស់​ឥទ្ធិពល​នៅ​ឡើយ ​ហើយ​ខេត្ត​មួយ​ចំនួន​ចាប់​ផ្តើម​រង​គ្រោះម្តង​ទៀត​ដោយ​សារ​ការ​បើក​ទ្វារ​អាង​ស្តុក​ទឹក​។ បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួងធនធាន​ទឹក​ ភ្លៀង​នៅតែបន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី​២១​តុលា​ ​។​ នៅចំពោះមុខបញ្ហាទឹកជំនន់ ការការពារសុវត្ថិភាពពីការលង់ទឹក ការការពារសត្វទិចឬខាំ ការ​សំរាន្តក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងការរក្សាអនាម័យក្នុងការបរិភោគគឺជារឿងចាំបាច់បំផុត។

បើតាម​ក្រសួង​សុខាភិបាល ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាគរូស ពុល ជំងឺរលាកផ្លូវដង្ហើម និងជំងឺផ្សេងទៀត គឺត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្ខរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មីល្លីក្រាម ពីរគ្រាប់ អាចលាយទឹក ២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ និងគ្របអាហារទុកឲ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយបានស្អាតជាប្រចាំ។ ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុន និងក្រោយពេលបរិភោគអាហារ និងក្រោយចេញពីបង្គន់ជាដើម៕

ប្រែសម្រួល៖ គឹមសួ

Related Articles