We TV Cambodia

ទឹកចិត្តឪពុក ខំលក់ការរ៉េមទាំងឈឺដើម្បីកូន ចុងក្រោយត្រូវស្លាប់នៅលើម៉ូតូគួរឲ្យសង្វេគ

ទឹកចិត្តឪពុក ខំលក់ការរ៉េមទាំងឈឺដើម្បីកូន ចុងក្រោយត្រូវស្លាប់នៅលើម៉ូតូគួរឲ្យសង្វេគ

លោក Misyanto ស្លាប់នៅលើម៉ូតូ (ប្រភព៖ Google)

ក្នុងនាមជាឪពុកម្នាក់តែងតែគិតដល់កូនគ្រប់ពេលវេលា ទោះបីជាខ្លួនឈឺ ឬលំបាកយ៉ាងណាក៏មិនដែលរអ៊ូរទាំ ឬបោះបង់ដែរ ព្រោះតែខ្លាចកូនលំបាក ទើបខំប្រឹងគ្រប់បែបយ៉ាងអោយតែកូនបានរស់នៅសុខស្រួល ទោះបីលះបង់ជិវិតដើម្បីកូនក៏ឪពុកអាចធ្វើបានដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលជាអ្នកលក់ការ៉េមបានស្លាប់នៅលើម៉ូតូដោយមិនដឹងមូលហេតុ។ បុរសខាងលើមានឈ្មោះថា Misyanto អាយុ ៦៦ឆ្នាំ រស់នៅតំបន់ Ledokombo ខេត្ត East Jawa ប្រទេសឥណ្ឌូណេស៊ី។

លោក Misyanto ស្លាប់នៅលើម៉ូតូ (ប្រភព៖ Google)

លោក Misyanto ត្រូវបានគេប្រទះឃើញឈប់ម៉ូតូនៅកណ្ដាលផ្លូវ ខណៈអ្នកដំណើរដែលមកពីក្រោយបានស៊ីផ្លេអោយគាត់ជៀស ប៉ុន្តែគាត់ពុំមានសកម្មភាពអ្វីសោះ ទើបអ្នកដំណើនោះបានចុះមើល ទើបដឹងថាលោក Misyanto បានស្លាប់បាត់ទៅហើយដោយឱនក្រាបលើក្បាលម៉ូតូ។

លោក Misyanto ស្លាប់នៅលើម៉ូតូ (ប្រភព៖ Google)

បើតាមការសន្និដ្ឋានលោក Misyanto បានស្លាប់ដោយសារតែធ្វើការហួសកម្លាំង ព្រោះខិតខំលក់ការរ៉េមគ្មានពេលសម្រាក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងតែខ្វះខាត។ ប៉ុន្តែក្រុមគ្រួសាររបស់គាត់បាននិយាយប្រាប់ប៉ូលិសថា «គាត់តែងតែរអ៊ូថាឈឺក្បាល ហើយពិបាកបាកដកដង្ហើម ប៉ុន្តែនៅតែទទូចចង់ទៅលក់ការ៉េមដដែល រហូតដល់មានរឿងនេះកើតឡើងតែម្ដង»។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles