
ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន ហើយវិស័យអប់រំក៏បានប៉ះពាល់ខ្លាំងផងដែរ ដែលសាលារៀនស្ទើរតែគ្រប់ប្រទេសទាំងអស់បានបានផ្អាកដំណើរការដោយសារខ្លាចការឆ្លងរីករាលដាល COVID-19 ហើយកម្ពុជាយើងក៏មានក្នុងចំណោមនោះដែរ ដោយក្រសួងបានសម្រេចផ្អាកសាលារៀនកាលពីពាក់កណ្ដាលខែមីនាមកម្លេះ ដែលតម្រូវឲ្យសិស្សមួយចំនួនរៀនតាមអនឡាញ និងមួយចំនួនទៀតត្រូវបានលោកគ្រូ អ្នកគ្រូចុះទៅបង្រៀនដល់ផ្ទះផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានអ្នកគ្រូម្នាក់បានខិតខំទៅបង្រៀនកូនសិស្សដល់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់ និងអាកាសធាតុក្ដៅហែង ដោយមានត្រឹមតែម៉ាស និងមួក រួមជាមួយនិងក្ដារខៀនដែលស្ពាយមួយប៉ុណ្ណោះដើម្បីទៅបង្រៀនកូនសិស្សនៅតាមផ្ទះ ដែលបង្ហាញពីការលះបង់របស់អ្នកគ្រូក្នុងការអប់រំដល់សិស្សានុសិស្សគ្រប់ឲ្យមានចំណេះដឹង និងអនាគតល្អនៅថ្ងៃមុខ។
ខាងក្រោមនេះជារូបភាពខ្លះៗរបស់អ្នកគ្រូដែលខិតខំទៅបង្រៀនសិស្សទាំងថ្ងៃក្ដៅ៖




អត្ថបទដោយ៖ Nevin
