We TV Cambodia

ទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ ទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមមានសន្ទុះឡើងវិញ ហើយ ប៉ុន្តែស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះ COVID-19 ជានិច្ច

ទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ ទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមមានសន្ទុះឡើងវិញ ហើយ ប៉ុន្តែស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះ COVID-19 ជានិច្ច
ភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមធ្វើដំណើរកំសាន្តឡើងវិញ (ប្រភព៖ Google)

យោងតាមការបង្ហាញរបស់ប្រធានទីភ្នាក់ងារទេសចណ៍កម្ពុជា បានឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមមានសន្ទុះឡើងវិញហើយ បន្ទាប់បីកម្ពុជាគ្មានអ្នកឆ្លងជំងឺ COVID-19 អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាបាននាំគ្នាចេញដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានាឡើងវិញជាបណ្ដើរៗហើយដូចជា តំបន់សមុទ្រ ទន្លេ តំបន់ព្រៃភ្នំជាដើម ប៉ុន្តែស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះ COVID-19 ជានិច្ច។ ចំណែក សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានបើកដំណើរការឡើងវិញផងដែរ។

ភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមធ្វើដំណើរកំសាន្តឡើងវិញ (ប្រភព៖ Google)

លោកស្រី ក៏បានបន្ថែមថា មូលហេតុដែលភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមមានសន្ទុះឡើងវិញនេះគឺ ដោយសារតែ ក្នុងកំឡុងពេលចូលឆ្នាំខ្មែរ ជំងឺ COVID-19 កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជាយើង ទើបធ្វើឲ្យពួកគាត់ពុំអាចចេញទៅណាបាន និងមានអារម្មណ៍ថាធុញថប់ រហូតដល់ពេលនេះស្ថានភាពក្នុងប្រទេសកម្ពុជាយើងបានធូរស្រាលឡើងវិញ ទើបពួកគាត់ចង់ចេញទៅកំសាន្តដើម្បីកាត់បន្ថយភាពធុញថប់ខ្លះ។

ភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមធ្វើដំណើរកំសាន្តឡើងវិញ (ប្រភព៖ Google)

ជាមួយគ្នានោះ លោកស្រី បានស្នើឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវបន្តអនុវត្តនូវវិធានការណ៍ការពារជំងឺ COVID-19 ឱ្យបានជាប់ជាប្រចាំ តាមរយៈធ្វើអនាម័យឱ្យបានល្អ និងរៀបចំគម្លាតតុ កន្លែងអង្គុយកំសាន្តឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំអោយមានការឆ្លងសារជាថ្មីនៅកម្ពុជា។

ភ្ញៀវទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមធ្វើដំណើរកំសាន្តឡើងវិញ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា គិតមកទលពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺ COVID-19 ថ្មី អស់រយៈពេលប្រមាណជាជាង ១ខែមកហើយ។ ចំណែកអ្នកឆ្លងទាំង​ ១២២នាក់ក៏បានជាសះស្បើយទាំងអស់ផងដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងរក្សាអនាម័យឲ្យបានល្អ ជៀសវៀងការឆ្លងរីករាលដាលសារជាថ្មីម្ដងទៀត។

អត្ថបទដោយ៖ Nevin

Related Articles