
សមាគមន៍អភិវឌ្ឈន៍លំនៅឋានកម្ពុជា ដឹកនាំដោយលោកឧកញ្ញា លី ហួ បានលើកឡើងកាលពីពេលថ្មីៗនេះថា គម្រោងអភិវឌ្ឈន៍លំនៅឋាន នាពេលបច្ចុប្បន្ននៅតែមានតម្រូវការខ្ពស់ ក្នុងទីផ្សារ ហើយវាក៏បានបង្ហាញសត្ដានុពលបន្ដទៀតនៅពេលខាងមុខ។ ការលើកឡើងនេះត្រូវបានធ្វើឡើងកាលពីពេលរៀបចំកិច្ចប្រចាំឆ្នាំរបស់សមាគមន៍ នៅក្នុងរាជធានីភ្នំពេញ។
លោកឧកញ្ញ៉ា លី ហួ ដែលជាសេដ្ឋីប្រាក់លានហើយមានអាជីវកម្មចម្រុះក្នុងដៃនៅកម្ពុជា បានបន្ដទៀតថា សមាគមន៍នពេលបច្ចុប្បន្នមានសមាជិកចូលរួមដល់ទៅ ៦៨ ក្រុមហ៊ុន ដែលកំពុងធ្វើការលើផ្នែក គម្រោងអាជីវកម្មលំនៅឋាន នេះជាការកត់សម្គាល់ឲ្យឃើញថា សមាគមន៍ក៏ខិតខំប្ដេជ្ញាចិត្ដ ចូលរួមអភិវឌ្ឈន៍បន្ដជាមួយរដ្ឋាភិបាល លើវិស័យមួយនេះ។
សមាគមន៍ មានចក្ខុវិស័យច្បាស់លាស់ លើស្ដង់ដាលំនៅឋាននៅក្នុងប្រទេសកម្ពុជា មិនថាតែផ្នែកបុរីនោះទេ នៅមានសំណង់ផ្សេងៗទៀតដូចជា ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អចលនៈទ្រព្យអគារខ្ពស់ៗផ្សេងទៀតផងដែរ។ ការវិនិយោគទាំងនេះ ពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយវាអាចឲ្យបង្ហាញឲ្យដឹងថា វិស័យទាំងអស់នោះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់ថែមទៀត។
ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបណីកម្ម និង សំណង់ ឆ្លៀតក្នុងឱកាសនោះ ក៏បានលើកឡើងដែរថា ចំណេះដឹងអំពី វិស័យអចលនៈទ្រព្យពិតជាដើតួយ៉ាងសំខាន់ណាស់ ក្នុងដំណើរការអភិវឌ្ឈន៍ប្រទេសជាតិ។ អត្រាកំណើន នៃការវិនិយោគ ក្នុងវិស័យនេះ មានការកើនលើងរហូតដល់ទៅ ៩០% កាលពីឆ្នាំ២០១៩ សរុបជាទឹកប្រាក់មានដល់ទៅ ប្រហែលជា១១ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០១៨មានចំនួនតែ ៥៥០០ លានដុល្លាតែប៉ុណ្ណោះ។
លោក ហ៊ុយ វណ្ណា អនុរដ្ឋលេខាធិការ សមាគមន៍បានប្រាប់ទៅកាន់ភ្នាក់ងាសារព័ត៌មាន ក្នុងស្រុកថា បច្ចុប្បន្ន សមាគមន៍កំពុងតែ ត្រួតពិនិត្យមើលពីស្ថានភាពនៃការ រីករាលដាល មេរោគ កូវីដ១៩ ដែលស្ថានភាពមួយនេះ អាចប៉ះពាល់ដល់ទីផ្សារលំនៅឋាន ហើយនេះគឺជាសញ្ញាដែលគួជាទីព្រួយបារម្ភ ប៉ុន្ដែយ៉ាងណាក៏ដោយនេះគឺ បញ្ហាជាសកលទៅហើយ ដែលវាអាចជះឥទ្ធពល ពី៣ ទៅ៦ខែ។ រឿងមួយវិញទៀត យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល បានប្រកាសលុបចោល នូវការបង់ពន្ធប្រថាប់ត្រា ៤%នៃតម្លៃលំនៅឋានដែលមានចំនួនក្រោម ៧ម៉ឺនដុល្លារ ដែលមានសុពលភាពរហូតដល់ខែ កមរា ឆ្នាំក្រោយ ហើយទន្ទឹមគ្នានោះដែរ ក៏មានការស្នើរឲ្យបញ្ចុះនៃតម្លៃលក់ថែមទៀត។
ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងដែរថា វិស័យសំណង់ គឺពិតជាផ្នែកមួយនៃកម្លាំងម៉ាស៊ីន ដែលជួយបង្កើនការអភិវឌ្ឈនៃសេដ្ឋកិច្ចប្រទេសកម្ពុជា។
ដោយ៖ Stince
ប្រភព៖ ក្នុងស្រុក
