ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ ក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ទីផ្សារអចលនៈនៅកម្ពុជា ខណៈពេលនេះ បានកំពុងតែបង្ហាញសញ្ញាធ្លាក់ចុះជាបណ្ដើរៗហើយ ដោយសារតែការប៉ះទង្គិចពីមេរោគ កូវីដ១៩។
ជ្រុងមួយនៃវិស័យខុនដូ គិតមកត្រឹមចុងត្រីមាសទី១ ឆ្នាំ ២០២០នេះ តម្លៃខុនដូក្នុងមួយម៉ែតការ៉េ ជាពិសេសប្រភេទលំដាប់ខុនដូជាន់ខ្ពស់ និងកណ្ដាល បានចាប់ផ្តើមបង្ហាញសញ្ញានៃនិន្នាការធ្លាក់ចុះជាបណ្ដើរៗ។ តម្លៃទីផ្សារជួរកណ្តាល ក្នុងមួយម៉ែត្រការ៉េបានថយចុះ ១,៥% ខណៈដែលទីផ្សារលំដាប់ជាន់ខ្ពស់ធ្លាក់ចុះ ០.៥%។
ដោយឡែកបើងាកមកមើលផ្នែក ទីផ្សារដីធ្លីវិញ កម្ពុជាក៏រងផលប៉ះពាល់មិនស្ទើរនោះដែរ ដោយសារ ការថយចុះនៃអ្នកវិនិយោគពីក្រៅស្រុក មិនអាចចូលមកធ្វើការវិនិយោគបានដូចជាកាល ក្នុងកំលុងឆ្នាំ២០១៨ ដែលសន្ទុះអ្នកចូលមកវិនិយោគ នៅកម្ពុជាមានច្រើន ធ្វើឲ្យវិស័យ អចនលទ្រព្យ ក៏មានហាងឆេង ខ្ពស់ ដែលត្រូវប៉ាន់អ្នកមានដីច្រើន។
កម្ពុជា ជាក់ច្បាស់ណាស់ ភាគច្រើន អ្នកវិនិយោគជាជនបរទេស អាចនិយាយបានថា ជាជនជាតិចិន ជប៉ុន សង្ហបុរី កូរ៉េ និង ម៉ាឡេស៊ី ជាដើម ដែលផ្នែកនៃការវិនិយោគរបស់គេ មានដូចជា រោងចក្រ សហគ្រាស សំណង់អគារ ខុនដូ… ។
កាលពីសប្ដាហ៍មុន អ្នកជំនាញខាងអចលនទ្រព្យ ក៏បានលើកឡើងដែរថា ទីផ្សារអចលនៈទ្រព្យពេលនេះ មានសភាពថបថយហើយ ជាពិសេសតាមបណ្ដាខេត្ដតែម្ដង។
ដោយ៖ Stince