We TV Cambodia

ទីផ្សារសរសៃរបំបោះឈូកកម្ពុជា កំពុងមានតម្រូវការពីក្រុមហ៊ុនផលិតម៉ាសធម្មជាតិក្នុងស្រុក

ទីផ្សារសរសៃរបំបោះឈូកកម្ពុជា កំពុងមានតម្រូវការពីក្រុមហ៊ុនផលិតម៉ាសធម្មជាតិក្នុងស្រុក
រូបភាពឯកសារ​

ក្រុមហ៊ុន​ក្នុងស្រុកមួយ​ ឈ្មោះ សមធម៌ (Samatoa) ធ្វើការទៅលើការច្នៃសរសៃឈូកជាសម្លៀកបំពាក់នោះ ខណៈពេលនេះ អំពាវដល់ប្រជាកសិករកម្ពុជា ដែលអាចផ្គត់ផ្គង់បាន នូវសរសៃអំបោះឈូកសម្រាប់គម្រោងថ្មីរបស់ខ្លួន នៃការបង្កើតម៉ាសកាពារសុវត្ថិភាព ដោយប្រើប្រាស់សរសៃឈូក។

លោក Awen Delaval ស្ថាបនិកក្រុមហ៊ុន សមធម៌បានប្រាប់ទៅកាន់ភ្នាក់ងាព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនរបស់លោក កំពុងសម្លឹងរកមើលប្រជាពលរដ្ឋមិនក្រោម ១៥០គ្រូសារនោះទេ ដែលមាន ដីចំការដាំដំណាំឈូក យ៉ាងតិចមួយគ្រួសារ កន្លះហិចតា ដែលអាចផលិតបាននូវសរសៃអំបោះឈូកផ្គត់ផ្គង់ដល់ ក្រុមហ៊ុនរបស់លោកឲ្យបានគ្រប់គ្រាន់ ទៅតាមគម្រោង ដែលគ្រោងនឹងផលិតម៉ាសចេញ ចំនួន២ម៉ឺនម៉ាស ក្នុងមួយសប្ដាហ៍។

បច្ចុប្បន្ន​ដោយក្រឡេកឃើញថា ទីផ្សារម៉ាសគឺកំពុងតែមានតម្រូវការខ្លាំង មិនថាក្នុងស្រុកឬក្រៅស្រុកនោះទេ ដូច្នេះក្រុមហ៊ុន ក៏សម្រេចច្នៃសរសៃអំបោះឈូក ផលិតចេញជាម៉ាស ដើម្បីលក់ចេញទៅកាន់ទីផ្សារអន្ដរជាតិ។ ក្រុមហ៊ុនមានសង្ឃឹម ទំនាក់ទំនងជាមួយនឹង ភ្ញៀវដែលមាននៅក្នុង ប្រទេសបារាំង អូស្ដ្រាលី និងអាមេរិចជាដើម ព្រោះថាបច្ចុប្បន្ន មានអ្នកទាំងនោះប្រមាណជារាប់ពាន់នាក់រួចទៅហើយ ដែលបានកម្ម៉ង់មកខាងក្រុមហ៊ុន។

ទីផ្សារអំបោះសរសៃឈូក ដែលត្រូវក្រុមហ៊ុនអាចទិញចូល គឺ១ក្រាម តម្លៃ ២០០០៛ ​ហើយក្រុមហ៊ុនក៏មានជំនឿថា ប្រជាកសិករអាចផលិតបាន ក្នុងមួយថ្ងៃចន្លេះពី៤០ ទៅ ៨០ក្រាម ជាចំណូលគិតជាថវិកាគឺ ៨ម៉ឺនក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់គម្រោងមួយនេះ ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និត​ជាមួយនឹង​កសិករ ដោយបញ្ជូនបុគ្គលិក ផ្នែកបច្ចេកទេស បង្រៀនប្រជាពលរដ្ឋអំពីការថែទាំដំណាំឈូក និងប្រាប់ពីរបៀបផ្សេងៗ ក្នុងការប្រមូលផលពីដើមឈូកផងដែរ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles