We TV Cambodia

ទីផ្សារវៀតណាម អាចប្រជែងដាច់ថៃ ក្នុងវិស័យនាំចេញអង្ករ ចេញក្រៅ

ទីផ្សារវៀតណាម អាចប្រជែងដាច់ថៃ ក្នុងវិស័យនាំចេញអង្ករ ចេញក្រៅ

បរទេស៖ វិស័យនាំចេញអង្ករទៅលើទីផ្សារអន្ដរជាតិ ពីដៃគូប្រកួតប្រជែងរវាង ថៃនឹងវៀតណាម ខណៈពេលនេះ កំពុងតែស្ថិតក្នុងចំនុចសង្ស័យដែល ទីផ្សារប្រទេសវៀតណាម ទំនងជាអាចនាំមុខវិញម្ដងហើយសម្រាប់ឆ្នាំថ្មី។ មន្ដ្រីសមាគមន៍នាំអង្ករចេញក្រៅស្រុករបស់ប្រទេសថៃ កំពុងមានការព្រួយបារម្ភ នឹងទីផ្សារប្រកួតប្រជែងមួយនេះ។

ស្ថិតក្នុងទីផ្សារកំពុងតែប្រកួតប្រជែង រវាងប្រទេសទាំងបី ប្រទេសថៃ បានឈលើលំដាប់លេខរៀង ទី២អស់​រយៈពេល ស្ទើតែ៣០ឆ្នាំមកហើយ វៀតណាមឈលើលំដាប់លេខរៀងទី៣ និង ឥណ្ឌាឈលើដំដាប់លេខរៀង ទី១នៃទីផ្សារពិភពលោក។

លោក​ Charoen Laothamatas មន្ដ្រីសមាគមន៍នាំអង្ករចេញក្រៅស្រុករបស់ប្រទេសថៃ បានសម្ដែងនូវការព្រួយបារម្ព​ចំពោះសន្ទុះនៃចរន្ដនាំចេញអង្ករទៅក្រៅ របស់ប្រទេសវៀតណាម សម្រាប់ឆ្នាំ​ថ្មី ដែលអាចនឹងមានប្រៀប លើខ្លួន ខណៈដែលកន្លងមក វៀតណាឈជើងនៅលេខរៀងទី៣ តែមានភាពប្រគៀកប្រកើយគ្នា។ លោកបាន​មើលឃើញចំនុច ៤ដែលអាចឲ្យវៀតណាម មានប្រៀបលើបាន នោះគឺ ការកើនឡើងតម្លៃទីផ្សារ​អង្ករ ការប្រែប្រួលប្រាក់បាត ការជួបប្រទះភាពរាំងស្ងួត និង​មួយទៀត គឺវៀតណាមទើបតែទទួលបានការចុះហត្ថលេខា​លើ កិច្ចព្រមព្រាងទីផ្សារសេរី ជាមួយ EU ក្នុងពេលថ្មីៗនេះ។ ចំនុចសំខាន់គួរកត់សំគាលមួយទៀត គឺវៀតណាម និង ចិន បានរក្សាទុកបាននូវអង្ករ ច្រើន។

សម្រាប់ឆ្នាំនេះ ថៃបាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ចំនួន ៧.៥​លានតោន ប្រហាក់ប្រហែលគ្នាទៅនឹងគោលដៅរបស់ក្រសួងពាណិជ្ជកម្ម ដែលមានទំហំទឹកប្រាក់ដល់ទៅ៤.២ ប៊ីលានដុល្លារ។ ការនាំចេញនេះ គឺជាទិន្នន័យ​ទាប​បំផុត ក្នុងកំឡុងពេល ៧ឆ្នាំ។ កាលពីឆ្នាំមុន ថៃបាននាំអង្ករចេញដល់ទៅ ៧.៥៨​លានតោន ដែលទទួលបាន​ចំណូល ដល់ទៅ ១៣១ ប៊ីលានបាត ដូច្នេះទិន្ន័យនេះ​វាធ្លាក់ចុះ ៣២ភាគរយ និងចំនួន ២៥ភាគរយ​សម្រាប់ឆ្នាំមុនៗ។

គូសបញ្ជាក់ផងដែរថា ទីផ្សារធំៗ ដែលត្រូវបាននាំអង្ករចូលទៅមានដូចជា សាធារណៈរដ្ឋប៉េណាំង អាព្រិកខាងត្បូង សហរដ្ឋអាមេរិក និង ចិន។ វៀតណាមបានព្យាយាម​ផលិតអង្ករថ្មី ហើយល្អៗ ជាពិសេសប្រភេទអង្ករ ដែលជាពូជស្រូវក្រអូប និងអង្ករ គ្រាប់ស ហើយវែង។ ទីផ្សារអង្ករវៀតណាម មានតម្លៃទាបជាង អង្ករថៃ ហើយមានប្រ​ទេសមួយចំនួនទៀត ដែលបានត្រូវវៀតណា នាំអង្ករចូលរួចទៅហើយ ដូចជា​ ចិន ហុងកុង ហ្វីលីពីន ម៉ាឡេស៊ី។

ប្រទេសដែលនាំអង្ករច្រើនមានប្រទេសឥណ្ឌាដែល នាំចេញនូវ ចំនួន ១១.៧៩លានតោន ក្នុងឆ្នាំ២០១៨ ១០.៦​លានតោន ក្នុងឆ្នាំ២០១៩។

អត្ថបទដោយ៖ Stince

ប្រភព៖ បរទេស

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *