រដ្ឋាភិបាលថៃថ្មីៗនេះបានចេញសេចក្ដីប្រកាសជាផ្លូវការទៅដល់ក្រុមហ៊ុន ផលិតម៉ាសទាំង១០ នៅក្នុងប្រទេស ឲ្យខិតខំប្រឹងប្រែង ផលិតម៉ាស់ឲ្យបានច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ខណៈតួរលេខបានបញ្ជាក់ជាចុងក្រោយ ថៃជាប្រទេសជាប់ចំណាត់ថ្នាក់លេខពីរ មានករណី មេរោគ កូរ៉ូណាបន្ទាប់ពីចិន។ ទន្ទឹមនឹងការលើកទឹកចិត្ដឲ្យមានការផលិតម៉ាស ឲ្យបានច្រើន អាជ្ញាធរថៃក៏ប្រមានផង ដែលអំពីទីផ្សារតម្លៃ រហូតមានការជាប់គុក និងត្រូវជាពិន័យជាទឹកប្រាក់ទៀតផង។
អាជ្ញាធរថៃកាលពីថ្ងៃទី ២៧ ខែកមរា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសទៅដល់ក្រុមហ៊ុនផលិតមាស់ក្នុងប្រទេសរបស់ខ្លួនទាំងអស់ ឲ្យខិតខំប្រឹងប្រែងផលិតម៉ាស ឲ្យបានច្រើន ដើម្បីបំពេញតម្រូវការ ប្រើប្រាស់ ក្នុងកំលុងពេលនៃការរាតត្បាត មេរោគ កូរ៉ូណា។ បន្ថែមពីលើនេះទៅ អាជ្ញាធរថៃ ក៏បាន បញ្ជាក់ទៅកាន់ ក្រុនហ៊ុនទាំងនោះ អំពីការកំណត់ទីផ្សារ ម៉ាសឲ្យបានត្រឹមត្រូវ មិនមិនឲ្យមានការឡើងថ្លៃ ខុសពីថ្ងៃធម្មតា តែប្រសិនជាមានករណីនេះកើតឡើង នឹងមានការដាក់ ពិន័យជាទឹកប្រាក់ដល់ទៅ ១លាន ៤សែនបាត និងអាចជាប់ពន្ធនាគារ៧ឆ្នាំ។
ចំណែកកម្ពុជាវិញ ថ្មីៗនេះ យោងតាមការបង្ហោះរបស់គណនី ហ្វេសប៊ុក ផ្លូវការរបស់មន្ដ្រីរដ្ឋាភិបាល មួយរូប គឺ ឯកឧត្ដម ផៃ ស៊ីផាន បានបង្ហើរឲ្យដឹងថា” គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFsប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ នូវការឡើងថ្លៃម៉ាស់ហួសហេតុ។ សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះឱសថស្ថាន។ អរគុណ” ។ ឯកឧត្ដម មិនបានបង្ហាញពីចំណាត់ការអ្វីនោះទេ អំពីទីផ្សារប្រែប្រួលមួយនេះ គ្រាន់តែសូមឲ្យមានការរាយការណ៍ ពីស្ថាប័ន ឬអាជីវករ តែប៉ុណ្ណោះ។
គិតមកទល់ពេលនេះ ទីផ្សារម៉ាស់នៅទីក្រុងភ្នំពេញ មានការប្រែប្រួល ខុសពីធម្មតាតាមទីផ្សារចែកចាយ មិនថាខណៈខ្នាតតូច ឬធំនោះទេ ក្រោយពីមានការផ្ទុះឡើងនូវ ជម្ងឺរលាកសួតប្រភេទថ្មី កូរ៉ូណានេះ។ ប៉ុន្ដែទន្ទឹនគ្នានេះ ក៏មានស្ថាប័នមួយចំនួន គិតគូរដល់សុវត្ដិភាព សុខភាពប្រជាជន ដោយមានការ ចែកម៉ាស ដោយមិនគិតលុយនៅខេត្ដសៀមរាប។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ khaosod , ហ្វេសប៊ុក
