We TV Cambodia

ទីផ្សារបន្លែសុវត្ថិភាពកំពុងកើនឡើង ខណៈក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យដាំបន្ថែម

ទីផ្សារបន្លែសុវត្ថិភាពកំពុងកើនឡើង ខណៈក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យដាំបន្ថែម
បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ (ប្រភព៖ ឯកឧត្តម វេង សាខុន)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់កសិករទូទាំងប្រទេសឲ្យបង្កើនការដាំបន្លែសុវត្ថិភាពកាន់តែច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការ ខណៈទីផ្សារបន្លែប្រភេទនេះកំពុងកើនឡើងខ្លាំង។

ឯកឧត្តម វេង សាខុន ចុះពិនិត្យការដាំបន្លែសុវត្ថិភាពរបស់កសិករ (ប្រភព៖ info.gov)

ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម បានណែនាំឱ្យប្រជាកសិករងាកមកធ្វើកសិកម្មតាមបែបទំនើបកម្មកសិកម្ម តាមរយៈការបំពាក់ផ្ទះសំណាញ់ ដើម្បីធ្វើឱ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាព និងទាញចំណូលកាន់តែច្រើនពីរបរនេះ។

បន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ (ប្រភព៖ info.gov)

ឯកឧត្ដម បានបញ្ជាក់ថា ការជំរុញផលិតបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើននេះ គឺឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងការប្រកួតប្រជែងទីផ្សារនៃប្រទេសជិតខាង ដើម្បីឈានទៅរកការផ្គត់ផ្គង់ក្នុងស្រុកឲ្យបាន១០០% និងអាចនាំចេញទៅក្រៅប្រទេសនាពេលខាងមុខផងដែរ។

បន្លែសុវត្ថិភាពរបស់កសិករក្នុងខេត្តតាកែវ (ប្រភព៖ info.gov)

សូមជម្រាបថា បច្ចុប្បន្នតម្រូវការបន្លែសុវត្ថិភាពមានការកើនឡើងខ្លាំង ដោយសារផ្សារទំនើបជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ ពិសេសគឺការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការថែររក្សាសុខភាពដោយការទទួលទានបន្លែពីធម្មជាតិ និងគ្មានជាតិគីមី។

អត្ថបទដោយ៖ Nevin

Related Articles