បរទេស៖ តម្លៃទីផ្សារនាំចេញសាច់ស្រស់របស់ប្រទេស ញ៉ូវហ្សឺលែន ដែលមានប្រភេទសាច់គោ សាច់ជៀមជាដើម ត្រូវបានទិន្ន័យបង្ហាញថា មានតម្លៃទីផ្សារខ្ពស់ខ្លាំង ស្ទើតែមិននឹកស្មានដល់ ត្រឹមតែឆមាសចុងក្រោយក្នុងឆ្នាំ២០១៩។ របាយការណ៍ត្រូវបាន បង្ហាញដោយ ក្រុមនាយកដ្ឋានស្ថិតិរដ្ឋាភិបាល ញូវហ្សឺលែន កាលពីថ្ងៃច័ន្ទ។
លោក Bryan Downes ប្រធានផ្នែកគ្រប់គ្រងតម្លៃអាជីវកម្ម បានចេញសេចក្ដីថ្លែងការណ៍មួយថា តម្លៃទីផ្សារនាំចេញសាច់ បានកើនឡើងខ្ពស់ អស់រយៈពេលបីឆមាស ចុងក្រោយទៅតាមលេខរៀង។ អត្រាទីផ្សារតម្លៃបានកើនឡើង ៣.២% និង ១២% ត្រឹមមកទល់ពេលចុងឆ្នាំ២០១៩។ លោកបានបញ្ជាក់ផងដែរថា ការកើនឡើងតម្លៃទីផ្សារនាំចេញសាច់នេះ គឺកើតមានតាំងពីមុនពេលនៃ ការរីករាលដាលខ្លាំងពី មេរោគ ខូវីឌ១៩ មកម្លេះ ហើយចិនគឺជា ផ្នែកដៃគូអាជីវកម្មធំរបស់ ញូវហ្សឺលែន។ ចំពោះការរីករាលដាល នៃជម្ងឺនេះ ក៏ត្រូវបានប៉ះពាល់ដល់ទីផ្សារ និង សេវាខ្លះផងដែរ ព្រោះថាការកើតឡើងមេរោគនេះ ក៏បានធ្វើមានការរំខានដៃគូអាជីវកម្មពិភពលោក សង្ឃឹមថាគ្រប់យ៉ាងនឹងអាចបញ្ជាក់ត្រឹមតខែមីនានេះ។
គូសបញ្ជាក់ផងដែរថា ស្របពេលដែលមានតម្រូវការកាន់តែខ្លាំង និងទីផ្សារនៅតែខ្ពស់ ញ៉ូវហ្សឺលែន បានបង្កើនបរិមាណទំហំនៃការនាំចូល សត្វ កាន់តែច្រើន ដែលបង្ហាញនូវសក្ដានុពលនៃការនាំចេញក៏កាន់តែច្រើនផងដែរ។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក