We TV Cambodia

ទីផ្សារធុរេន ទំនងនឹងកើនឡើងខ្លាំងនៅកម្ពុជា ក្នុងឆ្នាំនេះ

ទីផ្សារធុរេន ទំនងនឹងកើនឡើងខ្លាំងនៅកម្ពុជា ក្នុងឆ្នាំនេះ

ភ្នំពេញ៖ រដូវកាលធុរេន កាន់តែខិតជិតមកហើយ រាប់ចាប់ពីខែឧសភា រហូតទៅដល់ខែកក្កដា ជារដូវកាលដែលពេញសម្បូរណាស់ នៃការប្រមូលផលធុរេនប្រចាំឆ្នាំ។ កម្ពុជា​ ប្រមាណជាង៥ឆ្នាំចុងក្រោយនេះ មានការផ្កត់ផ្គង់ តម្រូវការទីផ្សារធុរេនបានល្អគ្រប់គ្រាន់ណាស់ ព្រោះបច្ចុប្បន្នដំណាំនេះ អាចដាំដុះបាន ច្រើន​កន្លែង ក្នុងខេត្ដនានា ក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែគួរកត់សំគាល់ថា ដំណាំទិន្នផលមួយនេះ នៅតាមបណ្ដាប្រទេស​ជិតខាង​ ដូចជាប្រទេសថៃ វៀតណាម ពួកគេបានពង្រីកទីផ្សារ ឈានទៅដល់នាំចេញទៅក្រៅប្រទេស​ ដែលទីផ្សារធំរបស់គេគឺ ប្រទេសចិន។

ប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុត លើដំណាំបន្លែផ្លែឈើ​ដែល បានចិញ្ចឹមកសិករវៀតណាម និងថៃ រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ហើយដំណាំផ្លែឈើ ទាំងនោះក៏មានរាប់បញ្ចូល ធុរេន ក្នុងនោះដែរ។ កាលពីឆ្នាំ២០១៧-១៨ ចិនបានរឹតបណ្ដឹង ទំនិញនាំចូលពីវៀតណាម ជាពិសេស​ផ្ដោតលើ ទំនិញផ្លែឈើ ខណៈប្រទេស​វៀតណាម ប្រើប្រាស់សារធាតុគីមីលើសកម្រិត បណ្ដាលឲ្យទំនិញទាំងនោះ ត្រូវបាននាំចូលបានតែ ៥០ភាគរយ នៃគុណភាពដែលទទួលយកបាន។ ទំនិញផ្លែឈើជាច្រើន ដូចជាគូលែន ស្រកានាគ ធុរេន នឹងទំនិញផ្សេងទៀត ត្រូវវៀតណាម ច្រាលចេញមកលើទីផ្សារកម្ពុជា និងមួយចំនួនទៀត ត្រូវចរាចរណ៍ក្នុងស្រុក ឬត្រូវបំផ្លាញចោល។ ជារៀងរាល់ឆ្នាំចាប់ពី ២០១៧ – ២០១៩ ថៃបាននាំចេញ​ធុរេន ទៅកាន់ទីផ្សារប្រទេសចិន​មិនក្រោម ១ពាន់តោននោះទេ ដោយប្រភេទធុរេន ស្ថិតក្នុងលំដាប់ថ្នាក់ ស្ទើតែអាចប្រជែងជាមួយនឹងធុរេន ម៉ាឡេស៊ី។  សម្រាប់ឆ្នាំនេះ ២០២០ ទំនងប្រហែល​ជាពិបាក ក្នុងការនាំចេញធុរេនទៅកាន់ប្រទេសចិន ព្រោះថាមកទល់ពេលនេះ ប្រទេសរងគ្រោះដោយ មេរោគ កូរ៉ូណា កំពុងតែមាន វិបត្ដិយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច ដែលមិនត្រឹមតែការនាំចូល ឬចេញនោះទេ សុទ្ធតែមានការលំបាក។

ជាក់ស្ដែងបច្ចុប្បន្ន ប្រសិនជាប្រទេសចិន នៅតែមានភាពវឹកវរបែបនេះ​ ត្រឹមតែ២ទៅ៣ ខែខាងមុខ ទៀត​ ទំនិញទាំងនោះទំនងជាអាច ចរាចរណ៍មកកាន់ប្រទេសកម្ពុជាច្រើន។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *