បរទេស៖ ទីផ្សារទំនិញ ទុរេនប្រទេសវៀតណាម កំពុងធ្លាក់ថ្លៃជាខ្លាំង មិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ ជាចំនុចកត់ចំណាំ ដំណាំដែលស្ថិតនៅក្រៅរដូវកាល (ខុសរដូវ) តែងតែទទួលបានតម្លៃថ្លៃ ជាងតម្លៃធម្មតាក្នុងរដូវកាល ពី២០% ទៅ ៥០%។
តម្លៃទុរេនខុសរដូវ ឆ្នាំនេះមានការធ្លាក់ចុះជាខ្លាំង ខុសពីឆ្នាំកន្លងទៅ។ ឆ្នាំនេះ ទុរេន ចូលទៅទិញដល់ ចំការផ្ទាល់មានតម្លៃប្រហែល ៣៤០០០ ដុង ទៅ ៤៥០០០ដុង គិតជាលុយរៀល គឺ ពី ៦១០០៛ ទៅ ៧០០០៛ក្នុង ១គីឡូ ខណៈដែលតម្លៃឆ្នាំមុនប្រហែលពី 50000 Dung – 70000 Dung ត្រូវលុយរៀល គឺ ៨៤០០៛ ទៅ ១២០០០៛ ក្នុងមួយគីឡូ។
ទីផ្សារនាំចេញទំនិញទុរេន ទៅកាន់ទីផ្សារប្រទេសចិន ឆ្នាំនេះត្រូវបានបិទជិតដោយមេរោគ កូរ៉ូណា ដូច្នេះ ច្រកទីផ្សារ បន្ទាប់នៅមានតិច នឹងភាគច្រើន មានតែចរាចរ នៅក្នុងស្រុកតែប៉ុណ្ណោះ។ ឆ្នាំនេះ ទំនិញទុរេន តាមចំការ អាចប្រមូលផលបានច្រើន តែជួបបញ្ហានាំចេញទៅចិន។
ឈ្មួញនាំចេញទុរេន ក្នុងស្រុក បានត្អួញតែ្អថា ឆ្នាំនេះ គាត់ទទួលបានតែការកម្ម៉ង់ ក្នុងស្រុកតែប៉ុណ្ណោះ ហើយមានតិច មិនច្រើនដូចឆ្នាំមុនទេ។ រឿងដែរសំខាន់ នោះគឺ នៅពេលដែលទីផ្សារ មិនអាចនាំចេញទៅក្រៅបាន គឺស្ទើតែគ្រប់ទីកន្លែងទំនិញកសិផល មានច្រើន។
ហាងឆេងទុរេន លក់ទៅកាន់ទៅផ្សាររាល់ឆ្នាំ ក្នុងរដូវកាលនេះ បានតម្លៃខ្ពស់ ចាប់ពី ១៥០០០ ៛ ទៅ ២១០០០៛ ក្នុងមួយគីឡូ អាស្រ័យលើប្រភេទទុរេន ប៉ុន្ដែសម្រាប់ឆ្នាំនេះ តម្លៃធ្លាក់ចុះស្ទើតែពាក់កណ្ដាលទីផ្សារទៅហើយ។
គូសបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ទិន្នផលដំណាំទុរេននាំចេញទៅប្រទេសចិន រាប់ពាន់តោន ក្នុងមួយឆ្នាំ ប៉ុន្ដែសម្រាប់ឆ្នាំនេះ ក្នុងកំលុងពេល ទីផ្សារទុរេន មិនទាន់ចូលដល់រដូវកាលប្រមូលផល ពេញលេញផង(រដូវកាលទុរេនចាប់ពីខែ មិថុនា ដល់ សីហា) ប្រទេសវៀតណាម ជួបបញ្ហាទីផ្សារធ្លាក់ថ្លៃយ៉ាងនេះទៅហើយ។ ដោយឡែករឿង លើសពីនេះទៅទៀត សូម្បីតែប្រទេសម៉ាឡេស៊ី ដែលជាប្រទេសនាំចេញទុរេន ទៅចិនច្រើនជាគេ ក៏បាន ផ្អាកទីផ្សារ ផងដែរ។
អត្ថបទដោយ៖ Stince
ប្រភព៖ បរទេស
