We TV Cambodia

ទីផ្សារដីឡូត៍មានសភាពស្ងាត់ ខណៈដែលតម្លៃបែជាមិនទាន់ធ្លាក់ចុះ

ទីផ្សារដីឡូត៍មានសភាពស្ងាត់ ខណៈដែលតម្លៃបែជាមិនទាន់ធ្លាក់ចុះ

ភ្នំពេញ៖ ទីផ្សារដីឡូត៍ត្រូវបានគេសំគាល់បានថា មានសន្ទុះខ្លាំង​ប្រមាណជា កន្លះទសវត្សរ៍ចុងក្រោយ។ តាមបណ្ដាខេត្ដទីប្រជុំជន ឬតំបន់ក្បែទីក្រុង ឃើញមានការវិនិយោគ មានជាលក្ខណៈឯកជន ហើយក៏មានជាលក្ខណៈក្រុមហ៊ុន​ធំតូចផងដែរ។ ជាក់ស្ដែងដោយសារតែមានការកើនឡើង ខ្លាំងដូច្នេះ ជីវភាពប្រជាពលរដ្ឋ មានដីលក់ ក៏បានផ្លាស់ប្ដូរលឿន ធូរធាខ្លាំង។

លោក ផាន់ វ៉ានដេត ភ្នាក់ងាលក់ដីឡូត៍ នៅខេត្ដកណ្ដាលបាន ប្រាប់តាមទូរស័ព្ទថា ចាប់តាំងពីពាក់កណ្ដាល ឆ្នាំ២០១៩ មក លោកលក់ មិនសូវដាច់នោះ ទេ បើធៀបទៅនឹង កាលពីឆ្នាំ២០១៨ គឺគាត់លក់បានច្រើន ណាស់។ ក្នុងឆ្នាំ២០១៨ ដីឡូត៍ដែលមានទំហំ ៥គុណ២០ គាត់អាចលក់បាន ចន្លេះពី ៦ពាន់ ទៅ ៧ពាន់ដុល្លារ។ ហើយ ក្រុមហ៊ុន​​ដែលគាត់លក់ឲ្យរាល់ថ្ងៃ ក៏មិនទាន់មានគម្រោង នឹងពង្រឹកបន្ដទៀតទេ ខណៈដែល គម្រោងដីពេលបច្ចុប្បន្ន នៅជាងពាក់កណ្ដាលទៀត។

ទីផ្សារដីឡូត៍មកត្រឹមឆ្នាំ២០២០ នេះ មានសភាពស្ងាត់គួជាកត់សំគាល់ ដោយហេតុគឺ មានការពុះឡូត៍ច្រើន ខណៈដែលកំណើអ្នកទិញថយចុះ។ តាមការសង្កេតឃើញ ភាគច្រើនអ្នកទិញទិញដីឡូត៍ គឺមិនសូវឃើញមានអ្នក​ទៅរស់នៅទីនោះទេ ដោយឡែក គឺជាការវិនិយោគបន្ដ អាចនឹងសម្លឹងមើលឃើញពីឱកាសនូវផលចំនេញ ពេលក្រោយ បន្ទាប់ពីមានគម្រោង អភិវឌ្ឈន៍នៅ ក្នុងតំបន់នោះ។

អ្នកអាចធ្វើដំណើរទៅកាន់តំបន់ខ្លះ នៃខេត្ដកំពង់ស្ពឺ ដោយមាន គម្រោងដីឡូរជាច្រើន បានបោះបង្គោល ព្រំ​ដែន រៀបចំប្រព័ន្ធ ផ្លូវ ទឹក ភ្លើង លូ ប៉ុន្ដែជាក់ស្ដែងនៅតំបន់ទាំងនោះ អ្នករស់នៅលើគម្រោងដីឡូត៍ គឺនៅមានតិចនៅឡើយទេ។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles