ទីផ្សារដីឡូតិ៍នាពេលបច្ចុប្បន្ន នៅតែបន្ដរឹងថ្លៃដដែល ពោលមិនមានការធ្លាក់ចុះទាល់តែសោះ បើទោះបីស្ថិតក្នុងស្ថានភាព មិនសូវមានការវិនិយោគ ក៏ដោយ។ នេះបើយោងតាមការលើកឡើង របស់ ភ្នាក់ងារ អចលទ្រព្យ។
ភ្នាក់ងារអចលទ្រព្យរូបនេះបានបន្ដទៀតថា ស្ទើតែពេញមួយឆ្នាំទៅហើយ ដែលទីផ្សារដីឡូតិ៍ សម្រាប់ក្រុមហ៊ុន របស់លោក មិនអាចងើបឡើងបាន ប៉ុន្ដែមិនមែនមានន័យថា មិនមានអតិថិជនសោះនោះទេ ហើយដីឡូតិ៍ត្រូវធ្លាក់ថ្លៃនោះដែរ ពោល តម្លៃទីផ្សារនៅតែរក្សាដដែល។ បច្ចុប្បន្ន អត្រានៃការលក់ មានការថយចុះ នេះមូលហេតុ មកពីប្រជាជនខ្មែរ មិនទាន់ហ៊ានវិនិយោគនៅឡើយ ដោយសារតែ ស្ថានភាព ជម្ងឺកូវិដ១៩ ក៏មិនទាន់បាត់ទៅវិញ។
លោកបញ្ជាក់ផងដែរថា ទោះបីជា មិនសូវមានអតិថិជន ថ្មី ប៉ុន្ដែនៅមានអតិថិជនចាស់ៗ ដែលគាត់នៅតែបន្ដ បង់រំលស់ ហើយក៏ហ៊ានសម្រេចចិត្ដទិញ បន្ថែមគម្រោងផ្សេងទៀត ស្របពេលដែល ក្រុមហ៊ុនរបស់លោក ក៏កំពុងតែពង្រីកគម្រោងថែមបន្ដបន្ទាប់ ដូចជាការបង្កើត ផ្សារសហគម សំណង់ផ្ទះល្វែង ដែលអភិវឌ្ឈក្នុងគម្រោងផ្ទាល់តែម្ដង។

លោក សេង ចម្រើន វ័យ ៣២ ឆ្នាំ ភ្នាក់ងារអចលនទ្រព្យជាង ៥ ឆ្នាំង នៅខេត្ដកំពតរូបនេះ បានបន្ដទៀតថា រូបលោក នៅតែមានសង្ឃឹមបន្ដទៀត សម្រាប់ឆ្នាំខាងមុខ។ ហើយលោក ក៏បញ្ជាក់ទៀតដែរថា ក្នុងដំណាក់កាលនេះ ប្រសិនជា ប្រជាជនខ្មែរ ហ៊ានចំណាយទុនវិនិយោគ គឺជារឿងល្អបំផុត ប្រសិនបើ សេដ្ឋកិច្ចកម្ពុជានឹងវិលទៅរកភាពដើមវិញ។ ព្រោះតំបន់សំខាន់ៗ មួយចំនួន ក្នុងខេត្ដកំពត កំពុងតែហ៊ុំព័ទ្ធទៅដោយ គម្រោងអភិវឌ្ឈន៍ សំខាន់ៗ ជាពិសេស ការកើនឡើង តំបន់ទេសចរណ៍តែម្ដង ដែលវាអាចរុញច្រានទីផ្សារដីធ្លី ឡើងខ្ពស់មួយរំពេចន៍បាន។
ដោយ៖ Stince
