We TV Cambodia

ទីបំផុត រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន ១៩២ដុល្លារ

ទីបំផុត រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន ១៩២ដុល្លារ

រដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន ១៩២ដុល្លារសម្រាប់ឆ្នាំ២០១៩​ខាងមុខនេះ ​បន្ទាប់ពីមានការស្នើរសុំពីសមាគមន៍រោងចក្រកាត់ដេរកម្ពុជា និងភាគីពាក់ព័ន្ធអស់រយៈពេលជាច្រើនខែ។

កិច្ចប្រជុំចរចាដំឡើងប្រាក់ខែជូនកម្មករ (ប្រភព៖ ក្រសួងការងារ)

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងការងារបានបើកកិច្ចប្រជុំដើម្បីចរចាក្នុងការដំឡើងប្រាក់ខែជូនកម្មករ ដោយមានការចូលរួមពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងភាគីផ្សេងៗទៀតដូចជា រាជរដ្ឋាភិបាល, សហជីព និងនិយោជកផងដែរ។

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

បន្ទាប់ពីចរចាអស់រាប់ម៉ោង ជាលទ្ធផលចុងក្រោយ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន ១៩២ដុល្លារសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាក្នុងឆ្នាំ២០២០ នេះ មានចំនួន ១៩០ដុល្លារអាមេរិកក្នុងមួយខែ ហើយនៅឆ្នាំក្រោយ ពោលគឺឆ្នាំ២០២១ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនឹងកើនដល់ ១៩២ដុល្លារក្នុងមួយខែ។

អត្ថបទដោយ៖ Nevin

Related Articles