We TV Cambodia

ទីបំផុត បញ្ហារវាងសាលាអន្តរជាតិផារ៉ាហ្គន និងអាណាព្យាបាលត្រូវបានដោះស្រាយ ក្រោមការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា

ទីបំផុត បញ្ហារវាងសាលាអន្តរជាតិផារ៉ាហ្គន និងអាណាព្យាបាលត្រូវបានដោះស្រាយ ក្រោមការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា (ប្រភព៖ Google)

មួយរយៈចុងក្រោយនេះ យើងឃើញមានការតវ៉ា និងការស្នើសុំជាច្រើនពាក់ព័ន្ធនឹងការបង្រៀនតាមរយៈអនឡាញរបស់សាលាមួយចំនួន និងការស្នើសុំបញ្ចុះតម្លៃសិក្សាពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស ប៉ុន្តែបញ្ហានៅតាមសាលាមួយចំនួនត្រូវបានដោះស្រាយ ដោយសារតែដំណោះស្រាយរបស់សាលាទាំងនោះសមស្រប និងអាចឲ្យមាតាបិតា អាណាព្យាបាលសិស្សទទួលយកបាន។

ទោះបីជាយ៉ាងនេះក្ដី ក៏ដំណោះស្រាយរបស់មានសាលារៀនមួយចំនួន ជាមួយនឹងអាណាព្យាបាលសិស្សនូវពុំទាន់អាចទទួលយកបាននៅឡើយ។ តួយ៉ាងបញ្ហារវាងមាតាបិតា និងអាណាព្យាបាលសិស្ស ជាមួយនឹងសាលាអន្តរជាតិផារ៉ាហ្គន ដែលនូវពុំអាចរកដំណោះស្រាយសមស្របមួយបាន រហូតដល់មានការជួយសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។

ការរវ៉ារបស់មាតាបិតា និងអាណាព្យាបាលសិស្សនៅមុខសាលាអន្តរជាតិ ផារ៉ាហ្គន (ប្រភព៖ ហ្វេសប៊ុក)

យោងតាមសេចក្ដីជូនដំណឹងរបស់សក្រសួងអប់រំ ស្ដីពីដំណោះស្រាយសំណើរអន្តរាគមន៍របស់មាតាបិតា អ្នកអាណាព្យាបាលសិស្សដែលរៀននៅសាលាអន្តរជាតិផារ៉ាហ្គន បានឲ្យដឹងថា ភាគីទាំងពីរបានយល់ព្រមនឹងដំណោះស្រាយរួមមួយដែលមាន ៤ចំណុច៖

១, មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ចំពោះសិស្សគ្រប់កម្រិត (ទាំងតម្លៃ ទាំងលក្ខខណ្ឌបង់ប្រាក់)

២, បញ្ចុះថ្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកចំនួន១៥% នៃតម្លៃសិក្សាឆ្នាំចាស់ (ឆ្នាំសិក្សា២០១៩ ២០២០)

៣, ពន្យារពេលបិទបញ្ចប់ការចុះឈ្មោះចូលរៀន ឆ្នាំសិក្សា ២០២០ ២០២១ រហូតដល់មានប្រកាសពីរដ្ឋាភិបាលកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡា អំពីការចាប់ផ្ដើមចូលរៀនឡើងវិញ (ដោយមិនអនុវត្តលក្ខខណ្ឌអ្នកចុះឈ្មោះក្រោយ បង់ច្រើនជាងអ្នកចុះឈ្មោះមុន)

៤, បន្តពង្រឹងគុណភាពការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (សាលាអន្តរជាតិផារ៉ាហ្គនបាន និងកំពុងផ្ដល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិកមានគុណភាពរួចទៅហើយ)។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងដើមរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles