We TV Cambodia

ទីបំផុត ថៅកែហាងពេជ្រ ទ្រី ដាណា និងស្វាមី បានធ្វើរឿងមួយនឹកស្មានមិនដល់ ដែលធ្វើអោយកុមារម្នាក់រំភើបឡើងស្រក់ទឹកភ្នែក

ទីបំផុត ថៅកែហាងពេជ្រ ទ្រី ដាណា និងស្វាមី បានធ្វើរឿងមួយនឹកស្មានមិនដល់ ដែលធ្វើអោយកុមារម្នាក់រំភើបឡើងស្រក់ទឹកភ្នែក

ប្រិយមិត្តបានដឹងរួចមកហើយថា​ កាលពីពេលថ្មីៗកន្លងទៅនេះ​ លោកស្រី ទ្រី ដាណា ដែលគេល្បីថាជាស្រ្ដីចិត្តសប្បុរសធម៏ តែងតែងជួយរំលែកទុកដល់ប្រជាជនក្រខ្យត់នោះ​ បានប្រកាសថា​ “ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ។ ដូចដែលបានសន្យា នាព្រឹកថ្ងៃទី​ ១២​ខែ វិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ លោកស្រី​ ទ្រីដាណាបានទៅជួបក្មេងប្រុសម្នាក់នេះដល់ផ្ទះហើយ ថែមទំាងប្រកាសថានឹងសង់ផ្ទះថ្មីមួយខ្នងជូនទៀតផង។

លោកស្រី បានបញ្ជាក់បន្ថែមថា “សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះ សម្រាប់ឪពុកម្ដាយគាត់ សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។ សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។

ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួន មិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិចទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់ “។

អត្ថបទដោយ៖​ ពិសិ

 

Related Articles