We TV Cambodia

ទីបំផុត ក្រសួងអប់រំសម្រេចឲ្យបើកសាលារៀនវិញហើយនៅខែក្រោយនេះ

ទីបំផុត ក្រសួងអប់រំសម្រេចឲ្យបើកសាលារៀនវិញហើយនៅខែក្រោយនេះ
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ (ប្រភព៖ Google)

ទីបំផុតប្អូនៗសិស្សានុសិស្សអាចចូលរៀនបានវិញហើយ ក្រោយក្រសួងអប់រំបានសម្រេចឲ្យមានការបើកសាលារៀនឡើងវិញនៅខែសីហាខាងមុខ បន្ទាប់ពីបានផ្អាកតាំងពីពាក់កណ្ដាលខែមីនាមក។

សិស្សានុសិស្សនៅកម្ពុជា (ប្រភព៖ Google)

បើតាម​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួ​ងសុខាភិបាល បានឲ្យដឹងថា មន្ត្រីក្រសួងអប់រំ និងក្រសួងសុខាភិបាលបានឯកភាពគ្នាអ​នុញាតឲ្យបើកសាលារៀនជា​​បណ្តើរៗឡើងវិញនៅខែសីហាខាងមុខនេះ។ ក្នុងការបើកសាលារៀនឡើងវិញនេះដែរ ជាជំហានដំបូង ក្រសួងនឹងបើកសាក​ល្បងសាលាអន្តជាតិចំនួន១៥  ដែលមានស្តង់ដារខ្ពស់ រួមមានសា​លាភាសាជប៉ុ នអង់គ្លេស ​អាមេរិកាំង និងបារាំង ជាមុនសិនដែលមានសិស្សប្រ​មាណ ២ម៉ឺននាក់កំពុងសិក្សា។

សិស្សានុសិស្សនៅកម្ពុជា (ប្រភព៖ Google)

មួយវិញទៀត មុននឹងបើកដំណើរការ សាលានីមួយៗត្រូវដាក់ពា​ក្យស្នើសុំបើកសាលាឡើងវិញម​កក្រសួងដើម្បីឲ្យក្រុមកា​រងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះស្របតាមស្តង់​ដាតាមការណែនាំរបស់ក្រសួងសុខាភិបា​លដែរឬយ៉ាងណាមុននឹង​ឈានដល់ការចុះអនុស្សារណៈអនុញ្ញាតអោយ​បើកជាផ្លូវការ។

សាលារៀននៅកម្ពុជាត្រូវបានបិទក្នុងកំលុងពេល COVID-19 (ប្រភព៖ Google)

លោកស្រីវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ទៀតថា សាលាទាំងនោះត្រូវគោរពទៅតាម​លក្ខខណ្ឌរបស់ក្រសួង ដោយក្នុងមួយថ្នាក់ដាក់សិស្សបានតែ ១៥នាក់ប៉ុណ្ណោះ ហើយទាំងគ្រូ និងសិស្សត្រូវធ្វើតេស្តរក COVID-19 ជាមុនសិន ទើបអាចចាប់ផ្ដើមចូលរៀនបាន។

សាលារៀននៅកម្ពុជាត្រូវបានបិទក្នុងកំលុងពេល COVID-19 (ប្រភព៖ Google)

សូមជម្រាបថា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការក្នុងការបើកសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាលរួមមាន៖

ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់

ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម

ដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា៕

ស្ថានភាពនៃការបើកសាលារៀនក្នុងប្រទេសថៃ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles