We TV Cambodia

ទីបំផុត!ប្រទេសមីយ៉ាន់ម៉ា បានរកឃើញអ្នកផ្ទុកជំងឺកូវីឌ ១៩ ចំនួន២ករណី

ទីបំផុត!ប្រទេសមីយ៉ាន់ម៉ា បានរកឃើញអ្នកផ្ទុកជំងឺកូវីឌ ១៩ ចំនួន២ករណី

មីយ៉ាន់ម៉ា​៖ បន្ទាប់ពីប្រទេសចំនួន៨ក្នុងតំបន់អាស៊ាន មានអ្នកឆ្លងជំងឺកូវីឌ១៩ ជាច្រើករណី ទីបំផុត ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសទី៩ ក្នុងតំបន់អាស៊ាន បានប្រកាសរកឃើញអ្នកផ្ទុកជំងឺកូវីឌ១៩ ចំនួន២ករណី ដោយការរកឃើញនេះក្រសួងសុខាភិបាល ប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកផ្ទុកទាំងពីរអ្នកនោះគឺជនជាជនជាតិមីយ៉ាន់ម៉ា ផ្ទាល់ ដែលបានត្រឡប់មកពីប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក។

បុរសទាំងពីរដែលបានផ្ទុកជំងឺកូវីឌ១៩ គឹជាជនជាតិមីយ៉ាន់ម៉ា ដោយបុរសទាំងពីរបានធ្វើដំណើរត្រឡប់មកពីប្រទេសបែកអឺរ៉ុប ដូចជា ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិកនោះកំពុងតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា មានប្រជាជនសរុបចំនួន៥៤លាននាក់ បានប្រកាសត្រៀមខ្លួនរួចជាស្រេច តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដើម្បីទប់ស្កាត់ករណីឆ្លង និងរាតត្បាត COVID-19។ គិតមកទល់យប់ថ្ងៃចន្ទម្សិលមិញនេះ មនុស្សសរុប២១៤នាក់ហើយ ត្រូវបានធ្វើតេស្តដោយក្រុមគ្រូពេទ្យជំនាញរបស់មីយ៉ាន់ម៉ា ដោយជាលទ្ធផលក្នុងនោះពីរនាក់ចេញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19។

គូរ រំលឹកផងដែរថា ប្រទេសក្នុងតំបន់អាស៊ាន បានប្រកាសរកឃើញអ្នកផ្ទុកCOVID-19ជាបន្តបន្ទាប់ ក្នុងនោះ ប្រទេសឡាវ មិនទាន់មានការបញ្ជាក់អ្វីមួយពីការរកឃើញអ្នកឆ្លងមេរោគ កូវីឌ១៩ នេះមួយករណីនោះទេ។

គូសបញ្ជាក់ថា ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកផ្ទុក COVID-19 ដែលត្រូវបានរកឃើញដំបូងនេះ គឺជាបុរសជនជាតិមីយ៉ាន់ម៉ាវ័យ ៣៦ឆ្នាំម្នាក់ ដែលទើបធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងម្នាក់ទៀតវ័យ ២៦ឆ្នាំទើបត្រឡប់មកពីអង់គ្លេស។​ ជាការងារបន្ទាប់ក្រសួង និងធ្វើការស្វែងរក អ្នកដែលបានពាក់ព័ន្ធជាមួយបុរសទាំងពីរអ្នកនេះដើម្បីយកមកធ្វើតេស្តស្វែងរកមេរោគ៕  

Related Articles