We TV Cambodia

ទីបំផុតចិនព្រមបើកផ្លូវឲ្យអ្នកជំនាញអន្តរជាតិចូលស៊ើបអង្កេតរកប្រភពមេរោគកូវីដ១៩ ហើយ

ទីបំផុតចិនព្រមបើកផ្លូវឲ្យអ្នកជំនាញអន្តរជាតិចូលស៊ើបអង្កេតរកប្រភពមេរោគកូវីដ១៩ ហើយ

យោងតាមការប្រកាសរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចិនបានយល់ព្រមបើកផ្លូវឲ្យក្រុមអ្នកជំនាញអន្តរជាតិក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីស្រាវជ្រាវរកប្រភពនៃមេរោគកូវីដ១៩ ហើយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា ក្រុមអ្នកជំនាញអន្តរជាតិខាងលើមានចំនួន ១២-១៥នាក់ ហើយពួកគេបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវ៉ូហាន ប្រទេសចិន ដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យភស្ដុតាង ក្នុងនោះរួមមានសំណាកមនុស្ស និងសត្វ ដែលត្រូវបានប្រមូលដោយក្រុមអ្នកវិទ្យាសាស្ត្រចិនសំដៅចាប់ផ្ដើមការសិក្សាបឋមមួយរបស់ពួកគេ។

សូមជម្រាបថា កន្លងមក អ្នកជំនាញអន្តរជាតិក្នុងបណ្ដាប្រទេសជាច្រើនបានទទូចឲ្យចិនបើកផ្លូវឲ្យមានការស្រាវជ្រាវស្វែងរកប្រភពនៃការផ្ទុះមេរោគកូវីដ១៩ ដោយពួកគេមានការសង្ស័យថា មេរោគកូវីដ១៩ បានផ្ទុះចេញពីមន្ទីរពិសោធន៍ជីវសាស្ត្រក្នុងក្រុងវ៉ូហាន។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចោទធ្ងន់ៗទៅកាន់ចិនថា ជាអ្នកធ្វើឲ្យផ្ទុះមេរោគកូវីដ១៩ និងទាមទារទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles