We TV Cambodia

ទីតាំងស្រាក្រឡុកក្រោយវាំង ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ ចុះរុះរើ និងបិទមិនឱ្យលក់ ព្រោះប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងអសន្តិសុខ

ទីតាំងស្រាក្រឡុកក្រោយវាំង ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ ចុះរុះរើ និងបិទមិនឱ្យលក់ ព្រោះប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងអសន្តិសុខ

ដោយ៖ស្រីពេជ្រ

កាលពីថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយផ្លូវលេខ២១៤ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងចម្រុះបានធ្វើការ រុះរើរោង អំពូលស្លាកយីហោ និង សំណង់រឹងមាំ មួយចំនួនដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈដែលមានភាពរញ៉េរញៃ គ្មានសណ្ដាប់ធ្នាប់។

ក្នុងនោះដែរ ទីតាំងលក់ស្រាក្រឡុកនិងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូលេខ ២១៤ ក្រោយព្រះបរមរាជវាំងនេះ គឺអាជ្ញាធរសង្កាត់ខណ្ឌ បានធ្វើការអប់រំណែនាំពួកគាត់ច្រើនលើកច្រើនសារក៏ប៉ុន្តែពួកគាត់នៅតែមិនចូលរួសហការ ទើប អាជ្ញាធរខណ្ឌបានប្រើប្រាស់វិធានការដោយរុះរើសម្ភារៈមួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញជាកាព្រមាន ។

ដោយឡែក ចំពោះអាជីវកម្មលក់ស្រាក្រឡុកនាពេលយប់នៅក្រោយព្រះបរមរាជវាំងនេះ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចមិនអនុញ្ញាតឲ្យមានការលក់ដូរបន្តទៀតនោះទេដោយសារមូលហេតុមានដូចខាងក្រោម៖

១-ពួកគាត់បានសាងសង់រំលោភលើដីសួនច្បារសាធារណ:របស់រដ្ឋ ដែលត្រូវតែបិទ និងរុះរើចេញជាដាច់ខាត។
២-ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀយរយសាធារណ:ធ្ងន់ធ្ងរ(ប្រមូលផ្តុំក្មេងទំនើង និង វាយគ្នានៅពេលយប់-ល- ។
៣-បង្កសម្លេងរំខានខ្លាំងៗដល់អ្នករស់នៅជុំវិញទីតាំងនោះ ជាពិសេសនៅក្បែរព្រះបរមរាជវាំង។
៤-អាជ្ញាធរសង្កាត់ បានចេញសេចក្តីជូនដំណឹង និងបានចុះទៅធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងទាំងអស់ ធ្វើការបិទអាជីវកម្ម និងត្រូវធ្វើការរុះរើនូវសំណង់ហ្វែមដែកដែលពួកគាត់បានសាងសង់ដោយខុសច្បាប់រំលោភទៅលើដីសួនច្បារសាធារណៈ:របស់រដ្ឋដោយស្មគ្រ័ចិត្តខ្លួនឯង ប៉ុន្តែពួកគាត់ មិនព្រមចូលរួមអនុវត្តតាមការណែនាំនិងជូនដំណឹងរបស់អាជ្ញាធរ៕
ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

Related Articles