We TV Cambodia

ប្រជាជនបាននាំគ្នាទៅទិញឥវ៉ាន់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាស សូមកុំឲ្យមានការភ័យព្រួយនឹងការរាតត្បាត ជម្ងឺខូវីដ ១៩

ប្រជាជនបាននាំគ្នាទៅទិញឥវ៉ាន់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាស សូមកុំឲ្យមានការភ័យព្រួយនឹងការរាតត្បាត ជម្ងឺខូវីដ ១៩

ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹក កំពុងតែបន្ដការចែកចាយតៗគ្នា លើបណ្ដាញសង្គមទំនាក់ទំនង ហ្វេសប៊ុក ស្ដែងឲ្យឃើញនូវ សកម្មភាពប្រជាពលរដ្ឋខ្មែរ ជាច្រើន នាំគ្នាទៅទិញទំនិញ នៅផ្សារ បោះដុំ ម៉ាក្រូរាជធានីភ្នំពេញ។ រូបភាពទាំងនេះ បង្ហាញឲ្យឃើញថា ប្រជាជនខ្មែរ នាំគ្នាទិញស្បៀងអាហារ មានដូចជាមី តីខ ទឹកសុទ្ធ រួមទាំង ក្រដាសអនាម័យ និងគ្រឿងឧបភោគជាច្រើនទៀត ដើម្បីងាយស្រួល ស្ដុកទុក មិនពិបាកមកផ្សារច្រើនដង។

គូសបញ្ជាក់ផងដែរថា ទន្ទឹមគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីប្រកាស ដល់ប្រជាជន សូមកុំឲ្យមានការភ័យព្រួយនឹងការរាតត្បាត ជម្ងឺខូវីដ ១៩ ខណៈកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានករណីនេះកើតឡើងនៅឡើយទេ ហើយស្ថាប័ណរដ្ឋាភិបាលដែលពាក់ព័ន្ធ ក៏មិននៅស្ងៀមដែរ បូករួមទាំងក្រសួងសុខាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលរាជធានីភ្នំពេញក៏បាន ឲ្យប្រជាជនខ្មែរ មានការរក្សានូវភាពស្ងប់ស្ងាត់ ប្រកបរបរដូចប្រក្រតី មិនឲ្យជ្រួលច្របល់តាមពាក្យចរចាមអារាមឡើយ។

សូមអានសេចក្ដីប្រកាសខាងក្រោម ៖

ដោយ៖ Stince

ប្រភព៖ ហ្វេសប៊ុក

Related Articles