We TV Cambodia

ទីក្រុងចំនួន៣ដែលមានខ្យល់កងខ្វក់កម្រិតខ្ពស់ជាងគេនៅក្នុងពិភពលោក

ទីក្រុងចំនួន៣ដែលមានខ្យល់កងខ្វក់កម្រិតខ្ពស់ជាងគេនៅក្នុងពិភពលោក

ដោយ៖ ហួ ឆេងស៊ីម

បើតាមរបាយការណ៍ការបរិស្ថានថ្មីមួយបានបង្ហាញថា ទីក្រុងបាងកក ប្រទេសថៃបានក្លាយជាទីក្រុងដែលមានខ្យល់កខ្វក់កម្រិតខ្ពស់ក្នុងចំណោមទីក្រុងទាំង៣នៅលើពិភពលោក។ បើគិតតាមការសិក្សាត្រឹមសប្ដាហ៍នេះទីក្រុងបាងកកបានជាប់ឈ្មោះជាទីក្រុងដែលមានខ្យល់កខ្វក់កម្រិតខ្ពស់ស្ថិតក្នុងលំដាប់ប់ទី៣។

ចំណាត់ថ្នាក់លេខ ៣ របស់ទីក្រុងបាងកក គឺតាមពីក្រោយទីក្រុង Canberra របស់ប្រទេសអូស្ត្រាលី និងទីក្រុង New Delhi របស់ប្រទេសឥណ្ឌា។ ការសិក្សាមួយនេះបានបង្ហាញថា ខ្យល់កខ្វក់នៅក្នុងប្រទេសថៃមានកម្រិត​ PM ,៥ ហើយនៅម៉ោងប្រហែលជា ៩ និង ៣០ នាទីព្រឹក កម្រិតធូលីនៅក្នុងបរិយាកាសបានកើតដល់ ១១៩ មីលីក្រាមក្នុងខ្យល់មួយម៉ែត្រគូប ហើយនៅម៉ោង ៦ ល្ងាច កម្រិតធូលីបានធ្លាក់ចុះមកសល់ត្រឹម ៣៣,៩ នៅក្នុងខ្យល់មួយម៉ែត្រគូប។

សូមបញ្ជាក់ថា ទីក្រុង Canberra របស់ប្រទេសអូស្ត្រាលី ​បានក្លាយទីក្រុងមានខ្យល់កខ្វក់កម្រិតខ្ពស់ក៏ដោយសារតែ​ ប្រទេសមួយនេះមានបញ្ហាភ្លើងឆេះព្រៃស្ទើរតែពេញផ្ទៃប្រទេសនាពេលថ្មីៗនេះ។ ដោយឡែកកត្តាដែលធ្វើឲ្យទីក្រុងបាងកកមានកម្រិតខ្យល់កខ្វក់ខ្ពស់នោះគឺដោយសារបញ្ហាជាច្រើន មានទាំងកត្តាយានយន្ត កត្តាអាកាសធាតុ កត្តាមនុស្ស និងកត្តាផ្សេងៗជាច្រើនទៀត ដែលកើតមានរ៉ាំរ៉ៃក្នុងក្រុងមួយនេះយូរមកហើយ។ រីឯស្ថានភាពអាកាសធាតុនៅក្នុងប្រទេសឥណ្ឌាវិញ ក៏មានកត្តាបណ្តាលដែលស្រដៀងគ្នាទៅនឹងប្រទេសថៃដែរ៕

Related Articles