ភ្នំពេញ៖ គម្រោងការធ្វើពាណិជ្ជកម្មរវាង កម្ពុជា ជាមួយថៃ ក្រោមទំហំទឹកប្រាក់ចំនួន ១៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២០នេះត្រូវបានបរាជ័យទាំងស្រុង ខណៈដែលមន្ដ្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា មិត្ដភាពទាំងពីរនៅតែមានទំនាក់ទំនងល្អធម្មតា។
ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ដល់ចំនុន១២% ក្នុងឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់ ចំនួន ៩.៤ប៊ីលាន ដុល្លារ ហើយចំនួននេះកើនឡើងពី៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៥។ លទ្ធផលនៃការទទួលបាននេះ បានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងពីរ សម្រេចគម្រោងទ្វេភាគី នឹងឲ្យកំណើន ពាណិជ្ជកម្មនេះកើនដល់ ១៥ ប៊ីលាន ដុល្លារ សម្រាប់ឆ្នាំ២០២០។
លោក សៀង ថាយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បើទោះបីជាគោលដៅរួម នៃកិច្ចព្រមព្រាង ទ្វេរភាគី លើគម្រោងពាណិជ្ជកម្ម ទឹកប្រាក់ ១៥ ប៊ីលានដុល្លារនេះត្រូវបរាជ័យ ប៉ុន្ដែទំនាក់ទំនង ដៃគូពាណិជ្ជកម្មទាំងពីរនេះគឺនៅតែល្អនឹងគ្នា ដដែល។ ដោយផ្អែកលើ ទិន្នន័យពាណិជ្ជកម្មដែលបានបង្ហាញក្នុងឆ្នាំ២០១៩ ពួកយើងមិនអាចនឹងឈានដល់ចំនុចនេះបានឡើយ។ ក៏ប៉ុន្ដែរឿងដែលសំខាន់នោះគឺ ទំនាក់ទំនង ពួកយើងនៅតែល្អប្រសើរ។
កាលពីឆ្នាំមុន កម្ពុជាបានធ្វើពាណិជ្ជកម្មនាំចេញទំនិញទៅកាន់ប្រទេសថៃ ដែលមានតម្លៃដល់ទៅ ២.២៧ ប៊ីលាន បើគិតជាភាគរយគឺ ១៩៥% ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការកើនឡើង។ ចំណែកឯ ថៃវិញបាននាំទំនិញ ចូលមកកម្ពុជាមានចំនួន ៧.១៤ ប៊ីលាន ទិន្នន័យត្រូវបានមានការធ្លាក់ចុះ ៦%។
លោក សៀង ថាយ បានបន្ដទៀតថា ការនាំទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសថៃ គឺមានលក្ខណៈលំបាក ដោយហេតុ ប្រទេសថៃក៏ជាប្រទេស កសិកម្មដូចកម្ពុជា ហើយផលិតផលក៏ស្រដៀងគ្នា។ ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្ម ហើយការនាំចេញទទួលបានលទ្ធផលប៉ុណ្ណឹងគឺចាត់ទុកថា ជាលទ្ធផលជោគជ័យហើយ។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
