រាជធានីភ្នំពេញ, ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៩
ជាថ្មីម្តងទៀត ក្នុងឆ្នាំដដែល សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) កំពុងរៀបចំពិធីអបអរសារទរ ទិវាសហគ្រិនស្ត្រីកម្ពុជា (CWED) លើកទី១ ដើម្បីជាការចូលរួមចំណែកក្នុង ទិវាសហគ្រិនស្ត្រីនៅទូទាំងពិភពលោក គោលដៅដើម្បីផ្តល់អំណាច និង គាំទ្រស្ត្រីក្នុងវិស័យអាជីវកម្ម។ សមាគមសហគ្រិនស្ត្រីកម្ពុជា គឺជាអ្នកតំណាងសំឡេងរបស់អ្នកដឹកនាំស្ត្រីនៅក្នុងវិស័យអាជីវកម្ម និង ជាចលករថ្មីបំផុតនិងការរីកលូតលាស់ដ៍លឿនបំផុត លើការងារនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ថ្ងៃនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្កើតព្រឹត្តិការណ៍នេះ ដើម្បីអបអរចំពោះការច្នៃប្រឌិតនិងការផ្តល់សិទ្ធិអំណាច និងពង្រឹងភាពអង់អាច ដល់ភាពជាសហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំស្ត្រី ទូទាំងពិភពលោក។
ភាពជាសហគ្រិន មានសារសំខាន់មិនត្រឹមតែសម្រាប់ការបង្កើតការងារបុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៍សំខាន់ និងជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងការដោះស្រាយបព្ហារបស់យើងទាំងអស់គ្នាផងដែរ។ តើយើងត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីដោះស្រាយបព្ហារបស់ស្ត្រី ដែលជាសក្ដានុពលចម្បងក្នុងយុគសម័យឌីជីថល? តើអ្វីជាគោលដៅសម្រាប់សមភាពយេនឌ័រ?
បដិវត្តឌីជីថលអាចធ្វើឲ្យប្រសើរឡើងនូវការចូលរួមរបស់ស្ត្រីនៅក្នុងឆាកជីវិតប្រចាំថ្ងៃ និងបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ស្ត្រីថែមទៀត។ តើរឿងនេះនឹងជះឥទ្ធិពល យ៉ាងដូចម្តេចទៅលើអាជីវកម្មបែបប្រពៃណី? តើសហគ្រិនស្រ្តីនឹងគិតពីការរុះរើកម្លាំងពលកម្មឡើងវិញទេ? តើអ្នកណាដែលអាចជួយស្ត្រីឲ្យជៀសវាងពីការខាតបង់ដ៏ធំធេងដែលគួរស្អប់ខ្ពើមពីស្វ័យប្រវត្តិកម្ម? តើអ្នកណាជាអ្នកអាចទាយទុកជាមុនបានថាអ្វីទៅជាជំនាញ និង ប្រទេសណាជាប្រទេសដែលមានសក្ដានុពលការងារក្រោយពីត្រូវបានគេយកចិត្តទុកដាក់ក្នុងរយៈពេល២ទសវត្សរ៍បន្ទាប់? ដូច្នះហើយ ផលប៉ះពាល់នៃឌីជីថលលើទីផ្សារការងារនៅក្នុងប្រទេសកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ មិនអាចលាក់ជិតបានយូរឡើយ។ ទីបំផុតពិភពលោក ត្រូវតែបង្ខំចិត្តបើកកកាយចេញមក។
ជំនាញសង្គមដែលមានធនធានសមត្ថភាពជាស្ត្រី អាចត្រូវបានអភិវឌ្ឍបន្ថែមទៀតនៅក្នុងជំនាញនិងចំនេះដឹងអក្ខរកម្មឌីជីថល ហើយវាអាចនឹងត្រួសត្រាយផ្លូវសម្រាប់ស្ត្រីចូលទៅក្នុងប្រភេទនៃការគ្រប់គ្រងការងារ និងប្រភេទនៃភាពជាអ្នកដឹកនាំដែលល្អប្រសើរជាងមុន ឬអាចជួយឲ្យស្ត្រីប្រកបអាជីវកម្មតាមផ្ទះបានល្អប្រសើរជាងមុន។
នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអន សែនសុខស៊ីធី ជាន់ទី៣ (សួនច្បារ សាកូរ៉ា) ផ្នែកទី១នៃការពិភាក្សា៖ យើងនឹងធ្វើបទបង្ហាញពីឧបសគ្គនានាដែលសហគ្រិនស្ត្រីកំពុងជួបប្រទះ តាមរយៈបំណកស្រាយពីវាគ្មិនល្បី មកពីវិស័យឯកជន ក្រោមប្រធានបទ “បញ្ហាប្រឈមសម្រាប់សហគ្រិនស្រ្តីនៅយុគសម័យឌីជីថល”។ យើងក៏មានកំពូលអ្នកដឹកនាំអាជីវកម្មដ៏លេចធ្លោផ្សេងៗទៀតដែលនឹងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ ផ្នែកទី២នៃការពិភាក្សា ជាបំណកស្រាយរបស់អ្នកដឹកនាំសាធារណៈនៅកម្ពុជាក្រោមប្រធានបទ “E-Government សម្រាប់កំណើនសេដ្ឋកិច្ច និងការគាំទ្រដល់សហគ្រិនស្ត្រី” ។
“ស្ត្រីមិនគួរខ្លាចរអាក្នុងការដាក់គោលដៅខ្លួនដើម្បីឈ្ពោះទៅមុខទេ!”
ដូច្នេះសូមអបអរ ទិវាសហគ្រិនស្ត្រីកម្ពុជា ទាំងអស់គ្នាជាមួយ “សមាគមសហគ្រិនស្ត្រីកម្ពុជា”!
សម្រាប់ការជាវសំបុត្រវិភាគទាន សូមទាក់ទងមកលេខទូរស័ព្ទការិយាល័យ 023 224 346