
ដោយ៖ស្រីពេជ្រ
នៅថ្ងៃ ១៤ ខែ មករា ឆ្នាំ ២០២០នេះ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឲ្យបានជ្រាបថាតាមរយៈការិយាល័យពាណិជ្ជកម្មនៃស្ថានទូត ថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានអញ្ជើញប្រទេសជាសមាជិកអាស៊ានចំនួនបី(កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០២០។
នៅក្នុងទិវាជាតិនៃការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី ៣ នេះគឺក្រោមប្រធានបទចំនួន ០៣ ធំៗគឺ៖
១) ពិព័រណ៍ត្បូង និងគ្រឿងអលង្ការ(Bangkok Gems & Jewelry Fair 2020) ក្នុងខែកុម្ភៈ
២) ពិព័រណ៍ម្ហូបអាហារអាស៊ី(THAIFEX World of Food Asia 2020) ក្នុងខែឧសភា
៣) ពិព័រណ៍ត្បូង និងគ្រឿងអលង្ការ(Bangkok Gems & Jewelry Fair 2020) ក្នុងខែកញ្ញា
នៅក្នុងសចក្ដីប្រកាសនេះដែរ ក្រសួងសំណូមពរឱ្យ ពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងបំណងទៅចូលរួមផ្សព្វផ្សាយពីផលិតផល របស់ខ្លួន ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ សូមមកទាក់ទង និងបំពេញបែបបទនៅនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗដូចជា ប័ណ្ណចុះបញ្ជីអាជីវកម្ម ប័ណ្ណប៉ាតង់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
