We TV Cambodia

ទិន្នន័យនៅក្នុងវិគីភីឌាជាភាសា Scots ប្រមាណ ៤៩% ត្រូវបានបញ្ចូលដោយក្មេងវ័យជំទង់នៅសហរដ្ឋអាមេរិក

ទិន្នន័យនៅក្នុងវិគីភីឌាជាភាសា Scots ប្រមាណ ៤៩% ត្រូវបានបញ្ចូលដោយក្មេងវ័យជំទង់នៅសហរដ្ឋអាមេរិក

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមនគរបាលបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ អ្នកប្រើប្រាស់ម្នាក់បានរកឃើញថា វិគីភីឌាជាភាសា Scots ត្រូវបានសរសេរដោយពុំមានឃ្លាឃ្លោងច្បាស់លាស់ ខុសពាក្យ និងថែមទាំងខុសវេយ្យាករណ៍ទៀតផង។

ទន្ទឹមនឹងនេះ  គេបានដឹងអំពីបញ្ហាដែលនាំឱ្យមានកំហុសឆ្គងទាំងនោះហើយព្រោះថា អ្នកដែលបញ្ចូលទិន្នន័យគឺជាក្មេងអាយុ១៩ឆ្នាំម្នាក់ រស់នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ហើយគាត់បានចាប់ផ្ដើមបញ្ចូលទិន្នន័យទាំងនោះតាំងពីគាត់អាយុ ១២ឆ្នាំមកម្ល៉េះ ហើយគាត់ពុំចេះភាសា Scots ហើយគាត់គ្រាន់តែប្រើកុំព្យូទ័រដើម្បីបកប្រែពីភាសាអង់គ្លេសទៅភាសា Scots តែប៉ុណ្ណោះ។

បើតាមការវិភាគរបស់អ្នកជំនាញគិតថា អ្វីដែលធ្វើឱ្យមិនមានការចាប់អារម្មណ៍ទៅលើកំហុសឆ្គងក្នុងគេហទំព័រជាភាសា Scots យ៉ាងយូរនោះគឺដោយសារតែភាសានេះនៅមានការប្រើប្រាស់តិចតួចបំផុត។

សូមបញ្ជាក់ដែរថា នេះជាការក្រើនរំឭកដ៏ល្អមួយ ដែលអ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នព្រោះថា ព័ត៌មានទាំងអស់នៅក្នុងគេហទំព័រ គឺមិនមែនសុទ្ធតែជាព័ត៌មានត្រឹមត្រូវទេ ហើយព័ត៌មាននៅក្នុងវិគីភីឌាក៏មិនអាចថាជាទិន្នន័យដែលសុក្រិត ១០០%ដែរ។ ដូច្នេះហើយ បានជាសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ភាគច្រើនបានហាមសិស្សានុសិស្សរបស់គេ ដែលត្រូវធ្វើការស្រាវជ្រាវនោះ ចៀសវាងប្រើទិន្នន័យពីគេហទំព័រវីគីភីឌា ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ៕

 

 

 

 

 

 

Related Articles