We TV Cambodia

ទិដ្ធភាពនាដការីហាត់សមរបាំ មុនថ្វាយព្រះភ្លើងព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ទិដ្ធភាពនាដការីហាត់សមរបាំ មុនថ្វាយព្រះភ្លើងព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ដោយ៖ស្រីពេជ្រ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតទៅទីធ្លាវត្តបុទមវត្តី និងនៅសាលារចនា ក្រុមនាដការីនៃសាលារចនាទាំងអស់ បានហាត់សមរបាំដើម្បីត្រៀមសម្ដែងថ្វាយមុនថ្ងៃថ្វាយព្រះភ្លើង ព្រះសពសម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ នេះគឺការសម្ដែងនៃការដឹងគុណចំពោះ «​ទេព​នាដវ​ដ្តី​ឯក» ដែលជាមាតានៃរបាំព្រះរាជទ្រព្យ ជាលើកចុងក្រោយ។

ស្ថិតក្នុងទឹកមុខក្រៀមក្រំ ភាពស្ដាយស្រណោះ មិនអស់អាល័យចំពោះការយាងចាកឆ្ងាយគ្មានថ្ងៃវិលត្រឡប់មកវិញរបស់ «​ទេព​នាដវ​ដ្តី​ឯក» ក្រុមនាដការីរបាំ មានលោកគ្រូអ្នកគ្រូ កូនសិស្សទាំងអស់ បានហាត់សមរបាំត្រៀមរាំថ្វាយសម្ដេចព្រះរៀមជាលើកចុងក្រោយ​។

ទាំងនេះគឺជាការដឹងគុណ និងភក្ដីភាពដល់ដួងព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ហើយទ្រង់ជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាថរ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា»។

ព្រះគុណបំណាច់ដ៏ធំធេងរបស់
ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជាពិជាមិនអាចកាត់ថ្លៃបាន ជាពិសេសលើផ្នែកសិល្បៈ
វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ ដែលទ្រង់បានចំណាយពេលស្ទើរពេញមួយជីវិតទ្រង់ដើម្បី
វប្បធម៌ខ្មែរ និងដឹកនាំលើកស្ទួយរបាំបុរាណខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យលើឆាកជាតិ
និងអន្តរជាតិអោយបរទេសបានស្គាល់ពីអត្តសញ្ញាណខ្មែរល្បីសុសសាយពេញសាកលលោក។

សូមបញ្ជាក់ផងដែរថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ៕

Related Articles