
ដោយ៖ ស្រីពេជ្រ
សម្រាប់ការប្រាស្រ័យទាក់ទងគ្នា មនុស្សគ្រប់រូបតែងមានបែបផែននៃការនិយាយស្ដីខុសប្លែកពីគ្នា។ នៅពេលនិយាយពីការទំនាក់ទំនង ភាពជាអ្នកដឹកនាំវាជារឿងសំខាន់ណាស់ ព្រោះអ្វីដែលអ្នកនិយាយមានឥទ្ធិពលទៅកាន់អ្នកស្ដាប់របស់អ្នក និងមនុស្សជុំវិញជាច្រើនទៀត។ ដូច្នេះ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវចេះពីរបៀបក្នុងការបញ្ចេញមតិទៅកាន់មនុស្សជុំវិញ ដើម្បីជាសារឬជាគំនិតអប់រំទៅកាន់ពួកគេ។
១.ដឹងពីមូលហេតុដែលត្រូវនិយាយ៖
ក្នុងនាមជាអ្នកដឹកនាំជោគជ័យមួយរូប អ្នកត្រូវដឹងពីមូលហេតុដែលអ្នកកំពុងនិយាយ តើអ្វីជាសារៈសំខាន់ដែលអ្នកចង់ពាំនាំទៅកាន់អ្នកស្ដាប់។ ជាការពិត ការដឹងពីគោលដៅដែលអ្នកត្រូវធ្វើគឺជាគន្លឹះដែលជម្រុញអោយការនិយាយរបស់អ្នកប្រកបដោយទំនុកចិត្ត។
២.សូមប្រយ័ត្នក្នុងការប្រើពាក្យ«ប៉ុន្តែ»
នៅពេលដែលអ្នកប្រើពាក្យ«ប៉ុន្តែ»នៅក្នុងការប្រាស្រ័យទាក់ទងរបស់អ្នកវាមានន័យថាអ្នកកំពុងពិភាក្សាអ្វីមួយដែលមិនមានសុពលភាពទាំងស្រុង។ ឧទាហរណ៍៖ នៅពេលអ្នកនិយាយថា« អរគុណចំពោះការឆ្លើយតបប៉ុន្តែខ្ញុំគិតថា…» ពាក្យនេះវាមានន័យស្រដៀងនឹងអ្វីដែលអ្នកមិនពេញចិត្តក្នុងការនិយាយស្ដី។ ដូច្នេះ ជាការណ៍ល្អគួរប្រើពាក្យ ជាមួយគ្នានេះដែរ,ទោះយ៉ាងណា,យ៉ាងណាក៏ដោយ ឬពាក្យរំពឹងថា ជំនួសពាក្យ«ប៉ុន្តែ»។
៣.កុំប្រើពាក្យប្រៀបធៀបច្រើនពេក៖
នៅក្នុងសុន្ទរកថារបស់អ្នក នៅពេលដែលអ្នកប្រើកិរិយាសព្ទប្រៀបធៀបជ្រុលហួសហេតុពេក ធ្វើឱ្យអត្ថន័យពិតនៃអ្វីដែលអ្នកចង់និយាយវាស្ដាប់ទៅមិនត្រឹមត្រូវ។ អ្នកគួរតែនិយាយអ្វីដែលបញ្ជាក់ន័យចំៗ ន័យច្បាស់ៗ មិនបញ្ឆិតបញ្ឆៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍និងងាយយល់។
៤.កុំខ្មាស់អៀនក្នុងការធ្វើឱ្យគេយល់ៈ
ក្នុងនាមជាមេដឹកនាំដែលទទួលបានជោគជ័យម្នាក់អ្នកមិនគួរអៀនខ្មាស់ទេ ក្នុងការពន្យល់ពីគោលគំនិតច្បាស់លាស់និងចំៗ។ ព្រោះនៅពេលដែលអ្នកនិយាយចំចំនុចដែលធ្វើឱ្យអ្នកស្ដាប់រសើប មានន័យថាអ្នកបានពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍ថ្មីមួយបែបក្នុងការនិយាយជាសាធារណៈក្ដី ក្នុងការិយាយជាទូទៅក្ដី៕
